Tuesday, November 19, 2024
Homeតារាខ្មែរផលិតករសម្រេចដាក់បញ្ចាំងរឿង “ឃ្លាតទៅសែនឆ្ងាយ” ជាថ្មី ដើម្បីឲ្យក្មេងជំនាន់ក្រោយ យល់ដឹងពីរបបប្រល័យពូជសាសន៍

ផលិតករសម្រេចដាក់បញ្ចាំងរឿង “ឃ្លាតទៅសែនឆ្ងាយ” ជាថ្មី ដើម្បីឲ្យក្មេងជំនាន់ក្រោយ យល់ដឹងពីរបបប្រល័យពូជសាសន៍

ផលិតកម្មដើមត្នោត បានដាក់បញ្ចាំងរឿង “ឃ្លាតទៅសែនឆ្ងាយ” ជាលើកទី២ ដែលជាភាពយន្តស្តីពីរបបវាលពិឃាតខ្មែរក្រហម ត្រូវបានមហាជនយ៉ាងច្រើនកុះករ បានរង់ចាំទស្សនារឿងនេះ នៅរោងភាពយន្ត Legend ដេអិន ដែលបានធ្វើពិធីជួបជុំរវាងផលិតករ និងតារាល្បីៗ មកពីគ្រួសារតារាកម្ពុជា និងសិស្សានុសិស្សជាច្រើននាក់។

ការដាក់បញ្ចាំងរឿង “ឃ្លាតទៅសែនឆ្ងាយ” ជាថ្មីម្តងទៀតនេះ គឺចំពេលដែលអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ២រូប ត្រូវបានផ្តន្ទាទោសដាក់គុកអស់មួយជីវិត គឺនួន ជា និងខៀវ សំផន ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍  ប្រឆាំងមនុស្សជាតិ និងការបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។

លោកឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត និងជាអ្នកដឹកនាំសម្តែងរឿង “ឃ្លាតទៅសែនឆ្ងាយ” បានឱ្យដឹងថា “ថ្មីៗនេះ តុលាការបានកាត់ទោសមេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហម ហើយគាត់បានប្រកែកថា គាត់មិនបានធ្វើ។ តែខ្ញុំកើតទាន់ កាលនោះមានអាយុ១២ឆ្នាំ អ៊ីចឹងខ្ញុំចាំបានក្រុមគ្រួសារខ្ញុំព្រាត់ប្រាសគ្នា ខ្ញុំបាត់បងប្រុសជាទីស្រលាញ់របស់ខ្ញុំ២នាក់ ដែលជាវិប្បដិសារៈ រហូតមកដល់ពេលនេះ។ ចំពោះរឿង “ឃ្លាតទៅសែនឆ្ងាយ” នេះ ខ្ញុំថតតាំងពីឆ្នាំ២០០៨ ហើយបានដាក់បញ្ចាំងម្តងរួចមកហើយ កាលពីឆ្នាំ២០១១ និងពេលនេះ គ្រោងដាក់បញ្ចាំង២ រោងសាជាថ្មី តែដោយសារមានការសំណូមពរច្រើន អ៊ីចឹងយើងសម្រេចចិត្តដាក់បញ្ចាំង៤រោង ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា នេះតទៅ។ រឿងនេះ មានសារៈសំខាន់ណាស់សម្រាប់កូនខ្មែរទាំងអស់ ដែលត្រូវតែរៀនសូត្រពីប្រវត្តិសាស្ត្ររបស់ខ្លួន ជាពិសេស គឺការលះបង់របស់ម្តាយ ដើម្បីរក្សាជីវិតកូន។ គន្លងមក រឿងនេះ យើងធ្លាប់យកទៅប្រលងពានរង្វាន់អូស្ការ តែយើងជាប់ក្នុង៨រឿងចុងក្រោយ ក្នុងចំណោម១៤២រឿង លើពិភពលោក។ យើងក៏ធ្លាប់យករឿងនេះទៅបញ្ចាំងនៅអ៊ីតាលី, វៀតណាម, ថៃ, ឥណ្ឌា, អាមេរិក ជាដើម។ “ឃ្លាតទៅសែនឆ្ងាយ” នេះ ក៏ធ្លាប់ទទួលពានរង្វាន់ចំនួន៧ ក្នុងចំណោមពានរង្វាន់៩ផងដែរ ក្នុងមហោស្រពជាតិភាពយន្ត លើកទី៤នោះ។ ខ្ញុំគិតថា ពេលនេះប្រជាជនយើងបានសុខសន្តិភាពហើយ ប៉ុន្តែ ប្រវត្តិសាស្ត្រនាអតីតកាលគួរគប្បី ខ្មែរទាំងអស់ ពិសេស យុវវ័យ ត្រូវតែរៀនសូត្រ ហើយយើងគិតថា ប្រទេសយើងនឹងមិនជួបគ្រោះចង្រៃ នេះម្តងទៀតទេ៕

RELATED ARTICLES