ចំណេះដឹងទូទៅអំពីសព្វាវុធធ្វើសង្គ្រាម
យន្តហោះ ចម្បាំងកងទ័ព ជើងទឹកអាមេរិក ដ៏ល្អឯក លំដាប់ពិភ ពលោក Boeing F/A-18A/C Hornet កាលពី ដើម ឡើយគេ ស្គាល់ថាជាអ្នក ពិឃាតដែន អាកាសចម្លង ម៉ូដពីយន្ តហោះ Northrop YF-17 ដែលទទួល បាន ជោគជ័យ ក្នុងការប្រឆាំង និងបក្សីស្លាប ដែក General Dynamics YF-16 ក្នុងជួរកង កម្លាំង ប្រយុទ្ធលើ វេហា របស់ទ័ព ជើងទឹក សហរដ្ឋអាមេរិក ក្នុងអំឡុង ឆ្នាំ១៩៧៦។
Hornets ១១គ្រឿងដំបូង បានសាក ល្បងហោះ ហើរសំដែង ក លយុទ្ធពង្រឹង និងលើក កម្ពស់ ការហោះហើរ របស់ខ្លួន នៅថ្ងៃ១៨វិច្ឆិកា ឆ្នាំ១៩៧៨។ យន្តហោះ នេះផលិតជា លើកដំបូង បានចំនួន ៣៧១គ្រឿង តែម៉ូដែល F/A-18 បំពាក់នូវ សព្វាវុធកាន់ មានប្រសិទ្ធភាព វាយប្រហារ អស្ចារ្យជាង ស៊េរីមុនរបស់ ខ្លួនទៅទៀត ។
រ៉ាដាពហុមុខងារ APG-65 ដ៏ទំនើបរបស់ យន្តហោះនេះ បានប្រែក្លាយ ជារ៉ាដាគោល សម្រាប់ យន្តហោះ ចម្បាំង ។ចំណែក ម៉ូដែល F/A-18C ហោះហើរ ជាលើកដំបូង របស់ខ្លួន នៅថ្ងៃ៣កញ្ញា ឆ្នាំ១៩៨៦ ។ យន្តហោះ ជំនាន់ ថ្មីនេះ មានបំពាក់មក ជាមួយដោយ មីស៊ីលដ៏ទំនើប វាយប្រហារ ឆ្ពោះទៅគោល លើអាកាស ដូចគ្នា AIM-120 AMRAAM និងកំណែ ទម្រង់ថ្មី IIR របស់មីស៊ីល បាញ់ពីដែន អាកាសស្រោច លើផ្ទៃដី AGM-65 Maverick ។
លើសពីនេះ យន្តហោះចម្បាំង F/A-18Cs ត្រូវបាន ផលិតឡើង ដោយ មានការសម្រិតសម្រាំង នូវកំណែ ទម្រង់ ថ្មី ដែល គេយកចិត្ត ទុកដាក់ក្នុង ការវាយប្រហារ សត្រូវពេល យប់ងងឹត គឺវាមានបំពាក់ មកជាមួយ ដោយ វ៉ាន់តា មាន សមត្ថភាពអាច មើលឃើញច្បាស់ នៅលើផ្ទៃងងឹត GEC Cat’s Eye ក្បាល គ្រាប់ខាង ក្រោមស្លាប AAR-50 TINS ប្រព័ន្ធ ស្ទង់ទិស ផ្តល់រូបភាព ច្បាស់ Kaiser AVG-28 raster HUD និងក្បាលគ្រាប់ AAS-38 FLIR ។ រីឯយន្តហោះ Hornet វាយប្រហារពេល យប់ងងឹតត្រូវ បានចែកចាយ ជាលើកដំបូង នៅថ្ងៃ១វិច្ឆិកា ឆ្នាំ១៩៨៩។
ក្រៅពីនេះ នៅមានបំពាក់ កាណុង M61A1 Vulcan ទំហំគ្រាប់ 1x20mm ចំនួន៦ មីស៊ីលបាញ់ លើអាកាស AIM-120 , AIM-7 និង AIM-9 , AGM-84E SLAM ។ មីស៊ីល បាញ់ពីអាកាស មកដី AGM-62 Walleye មីស៊ីល នឹងការបាញ់ ពីនាវាចម្បាំង AGM-84 មីស៊ីល ប្រឆាំងនិងរ៉ាដា AGM-88 ។ គ្រាប់បែក GBU-10/12/16 , គ្រាប់ បែក Mk 80 , គ្រាប់បែក ចង្កោម CBU-59 និងគ្រាប់ បែកនុយក្លេអ៊ែរ។ ល្បឿនបើកបរ ១៩១៥ គីឡូម៉ែត្រ ក្នុងមួយ ម៉ោង។
ចំពោះប្រទេស ដែលទិញយន្ត ហោះនេះទៅ ប្រើមាន៖ កាណាដា ៩៨គ្រឿង (CF-188A) អូស្ត្រាលី៥៧ គ្រឿង (AF-18A) អេស្ប៉ាញទិញ ៦០គ្រឿង (EF-18As) កូវ៉ែត៣២គ្រឿង (KAF-18Cs) ស្វីស២៦គ្រឿង ហ្វាំឡង់ ៥៧ គ្រឿង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា