Monday, July 14, 2025
Homeតារាខ្មែរសុភ័ក្ត្រ កុសុម៉ា មហាជនសរសើរថា "ទាំងស្អាត ទាំងរួសរាយ ចិត្តក៏ល្អផងដែរ"

សុភ័ក្ត្រ កុសុម៉ា មហាជនសរសើរថា “ទាំងស្អាត ទាំងរួសរាយ ចិត្តក៏ល្អផងដែរ”

កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកតាន់ គឹមសួរ បានបង្ហោះរូបភាពកញ្ញាសុភ័ក្ត្រ កុសុម៉ា ដែលជាពិធីការិនីដ៏រួសរាយមួយរូប ហើយលោកបានសរសើរពេញមាត់នូវសន្តានចិត្តរបស់នាង រហុតដល់មានអ្នកគាំទ្រក៏សរសើរមិនដាច់ពីមាត់ផងដែរ។

លោកតាន់ គឹមសួរ បានបង្ហោះរូបកញ្ញាសុភ័ក្ត្រ កុសុម៉ា អមនិងពេក្យពេជន៍ថា “ហេតុអ្វីបានជាអូនល្អអ្វីម្ល៉េះ? ចូលរួមម្តងហើយ ដោយឃើញថានៅខ្វះខាតច្រើនទៀត ក៏ចូលរួមថែម១០០$ទៀត មិនតែប៉ុណ្ណោះ ប្អូននៅចូលរួមការប្រគុំតន្រ្តីដោយស្ម័គ្រចិត្តទៀត។ ពិតជាសិល្បការគំរូមែន ជឿជាក់ថា Ben Davis ក្រោយពីទទួលដំណឹងនេះហើយនឹងមានការរំភើបចិត្តជាខ្លាំង”។

គ្រាន់តែShare រូបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រសរសើសុភ័ក្ត្រ កុសុម៉ា មិនដាច់ពីមាត់ថា មានរូបសម្រស់ស្អាត រួសរាយរាក់ទាក់ហើយ មានសន្តានចិត្តល្អ គួរឲ្យស្រលាញ់ពេញចិត្តខ្លាំងណាស់ ហើយថែមទាំងឲ្យកុសុម៉ា បន្តសកម្មភាពបែបនេះបន្តទៀត៕

RELATED ARTICLES