Wednesday, January 22, 2025
Homeព័ត៌មានជាតិ៥នាក់ត្រូវបានសមត្ថកិច្ចសង្គ្រោះ មេក្លោងបញ្ជូនទៅកាន់តុលាការ

៥នាក់ត្រូវបានសមត្ថកិច្ចសង្គ្រោះ មេក្លោងបញ្ជូនទៅកាន់តុលាការ

ខេត្តសៀមរាប៖ ប្រត្តិបត្តិការបង្ក្រាបកន្លែងរកស៊ីផ្លូវភេទ ជ្រកក្រោមស្លាកហាងកោសជប់ម៉ាស្សានេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទីតាំងហាងម៉ាស្សា យីហោ ៨៩៨៩ ស្ថិតក្នុងភូមិខ្នា សង្កាត់ជ្រាច ក្រុមសៀមរាប។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

លោកនាយការិយាល័យ បានបន្ថែមថា ការចុះបង្ក្រាបហាងម៉ាស្សាខាងលើ ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនថៅកែហាងម៉ាស្សា ម្នាក់ឈ្មោះហ៊ុន ចាន់សេន ភេទស្រី អាយុ៣២ឆ្នាំ ព្រមទាំងនារីរកស៊ីផ្លូវភេទចំនួន៥នាក់ផងដែរ។

ក្រោយពីការឃាត់ខ្លួនថៅកែម៉ាស្សារួច កម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនស្ត្រីជាថៅកែហាងរូបនេះទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយឡែកក្រុមនារីរកស៊ីផ្លូវភេទទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចខេត្ត ដើម្បីអប់រំ កែប្រែ និងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបាន៕

RELATED ARTICLES