ក្រោយពីបានទម្លាយនូវតម្លៃខ្លួន កញ្ញាម៉េង ឃុននី ហៅជីមមី ឬ Jimmy Meng ដែលជាពីធីការិនីសម្បូរទៅដោយវោហារស័ព្ទ ហើយត្រូវប៉ាន់ធ្វើពិធីការិនី (MC) តាមកម្មវិធីធំៗ ព្រោះតែនាងអាចនិយាយបានដល់ទៅ៤ភាសា គឺខ្មែរ, ថៃ, អង់គ្លេស និងចិន នោះ ត្រូវបានគេវិភាគថា នាងមានសមត្ថភាពអាចស្នងតំណែងអ្នកនាងខៀវ សានសាណា នោះទេ។
តារាល្បីជើងចាស់ផ្នែកពិធីការិនីម្នាក់ បានប្រាប់អ្នកសារព័ត៌មានយើងថា បើតាមគាត់តាមដាននូវសកម្មភាបរបស់កញ្ញាជីមមី ពេលធ្វើពីធីការិនីតាមឆាកតន្ត្រីទូរទស្សន៍ និងតាមកម្មវិធីនានា គឺនាងនិយាយបានល្អ និងទាក់ទាញទស្សនិកជន ហើយអមជាមួយរូបសម្រស់ផងនោះ គាត់អាចវិភាគបានថា ជីមមី អាចនឹងស្នងតំណែងអ្នកនាងខៀវ សានសាណា បាននៅពេលអនាគត។
ទោះជាមានការវិភាគបែបនេះមែន ក៏តារាជើងចាស់ផ្នែកពិធីការិនីដដែលនេះ បានសំណូមពរឲ្យនាងរៀនចាប់យកបទពិសោធន៍ពីតារាជើងចាស់ផ្សេងទៀត ហើយធ្វើយ៉ាងណា កុំពេលបានល្បីហើយ វាយឬកដាក់ទស្សនិកជន ព្រោះទស្សនិកជនជាអ្នកដែលជួយនាងល្បីល្បាញ។
គួរបញ្ជាក់ដែរថា កញ្ញាជីមមី បច្ចុប្បន្នធ្វិជាពិធីការិនីនៅទូរទសៃន៌ PNN ដែលកំពុងកាន់កម្មវិធី២ មានដូចជា “Anchor Fun Zone” និង “ហុងស៊ុយបែបវិទ្យាសាស្ត្រ”៕