បន្ទាប់ពីពេជ្រ សោភា ណាត់គ្នាទៅសាសងស្នេហ៍ជាមួយប្រុសក្មេងឆឹម សក្កដា នៅសណ្ឋាគារសុខា ជាន់ទី២០ មក នៅក្នុងកម្មវិធីមង្គលការតារាសម្តែងញ៉ែម សុគន្ធ កាលពីពេលថ្មីៗនេះ អ្នកមេម៉ាយហុយហុយនេះ បានបណ្តើរគ្នាកៀកកើយជាមួយសក្កដា ហាក់ដូចជាប្តីប្រពន្ធ គឺមិនអាចប្រឡេះចេញបានឡើយ។
នៅតុអាហារវិញ ពួកគេចាប់ម្ហូបឱ្យគ្នាទៅវិញទៅមក គឺផ្អែមល្ហែមដូចប្តីប្រពន្ធ ទើបរៀបការហើយថ្មោងថ្មីអ៊ីចឹង។
អ្នកសិល្បៈរួមអាជីពរួមទាំងអ្នករួមតអាហារក្បែរពេជ្រ សោភា ពួកគេសុទ្ធតែច្រណែនតារា១គូនេះ ដោយយល់ថា មើលទៅគ្មានអ្នកណាអាចបំបែកចេញពីគ្នាបានឡើយ ព្រោះស្អិតល្មួតគ្នាខ្លាំងណាស់ ហើយម្នាក់ៗមើលទៅដូចជាចង់លេបគ្នាដាក់ចូលទៅក្នុងពោះតែម្តង៕