ក្រោយពី OPPO បានប្រារព្ធពិធីសម្ពោធម៉ូដែល R17 Pro នៃត្រកូល R ចុងក្រោយរបស់ខ្លួន កាលពីចុងសប្ដាហ៍មុន នៅសណ្ឋាគារសុខាភ្នំពេញ (Tonle Sap Sky Bar) មក ឃើញថា ម៉ូដែលនេះបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន ក៏ដូចជាអ្នកនិយមប្រើទូរស័ព្ទស្មាតហ្វូន ជាពិសេស OPPO នេះឯង។
ថ្ងៃនេះ យើងសូមណែនាំនូវហេតុផល៤យ៉ាង ដែលលោកអ្នកគួរតែជ្រើសរើសប្រើស្មាតហ្វូន OPPO R17 Pro នេះ ៖
- R17 Pro បានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលបច្ចេកវិទ្យានេះប្រើប្រាស់នូវសម្ពាធភ្លើងទាបក្នុងការសាកថ្មទូរស័ព្ទ គឺ 10V5A ស្នើនឹងថាមពលសាក 50W ដែលអាចឱ្យអ្នកសាកថ្មកាន់តែលឿនជាងមុន បានដល់ទៅ40% ក្នុងរយៈពេល10នាទី ហើយវាប្រើពេលត្រឹមតែជាង40នាទី នឹងអាចសាកថ្មដែលមានទំហំសរុប 3700mAh ឱ្យពេញបាន។ បច្ចេកវិទ្យាសាកថ្មលឿននេះ នឹងពិតជាបានជួយដល់អ្នកដែលមានការរវល់ តែត្រូវកាប្រើប្រាស់ទូរស័ព្ទ និងចង់សាកថ្មបានលឿន។ បន្ថែមពីនេះ វាក៏មិនធ្វើឱ្យទូរស័ព្ទអ្នកក្ដៅនោះទេ នៅពេលកំពុងសាកថ្ម និងពិតជាជម្រើសល្អសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមក្នុងទូរស័ព្ទបណ្ដើរ សាកថ្មបណ្ដើរផងដែរ។
- OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏ឈានមុខ ដោយបំពាក់មកជាមួយនូវកាមេរ៉ាក្រោយបីគ្រាប់ ដែលកាមេរ៉ាទី១ គឺជាប្រភេទកាម៉េរាមេ មានទំហំ12មេហ្កាភិកសែល និងមាន Smart Aperture ដែលអាចប្រែប្រួលទៅតាមស្ថានភាពនៃកម្រិតពន្លឺ ពី F1.5/F2.4។ កាមេរ៉ាទី២ ជាប្រភេទ Depth Sensor ទំហំ20MP និងកាមេរ៉ាទី៣ ជាប្រភេទកាមេរ៉ា Time of Flight។ ជាងនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាទប់លំនឹង OIS អមមកជាមួយមុខងារ Ultra Night Mode និងមុខងារ Color Mode ធ្វើឱ្យការថតរូបនៅពេលយប់របស់លោកអ្នកកាន់តែច្បាស់ ហើយពណ៌នៃរូបភាពក៏កាន់តែស្រស់
បំព្រង។ ដូចនេះ ចំពោះអ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទក្នុងការផ្តិតយករូបភាពនាពេលយប់នោះ កុំស្ទាក់ស្ទើរអី ម៉ូដែល R17 Pro នេះអាចបំពេញតម្រូវការរបស់អ្នកបានយ៉ាងល្អជាក់ជាមិនខាន។លើសពីនេះ វាក៏ពិតជាជម្រើសល្អសម្រាប់យុវវ័យ និងមនុស្សសម័យថ្មីស៊ីវិល័យ ចូលចិត្តថតរូបពេលយប់ស្អាតៗ ច្បាស់ មិនងងឹត និងមានពណ៌ល្អ ដើម្បីបង្ហោះក្នុងបណ្ដាញសង្គមនានា ជាពិសេស Facebook ឬ Instagram ជាដើម។ - R17 Pro មានការរចនានូវតួខ្លួនដ៏ទាក់ទាញ (Radiant Mist)។ ការរចនាពណ៌ Radiant Mist បែប 3D ពេលមើលទៅ ប្រៀបបានទៅនឹងមានពន្លឺឆ្លងកាត់អ័ព្ទ ធ្វើឱ្យពណ៌ដែលបង្ហាញចេញពីជ្រុងនីមួយៗ មើលមកមិនដូចគ្នា មើលទៅកាន់តែមានភាពលេចធ្លោនិងទាក់ទាញ។ ជាពិសេស តួខ្លួនស្រោបដោយកញ្ចក់ Corning Gorilla ជំនាន់ទី៦ មុនគេបង្អស់ ដែលមានភាពរឹងមាំ ងាយស្រួលចាប់កាន់ និងមិនរអិល។
- R17 Pro បានបំពាក់មកជាមួយនូវកម្លាំងម៉ាស៊ីនខ្លាំង ដែលវាមានRAM ទំហំ8GB មានអង្គផ្ទុកទិន្នន័យ ROM ទំហំ128 GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ColorOS 5.2 និងដើរលើ Android 8.1។ R17 Pro មានអេក្រង់ទំហំ 6.4 អ៊ីង ដែលមានទម្រង់អេក្រង់រាងដំណក់ទឹក អមមកជាមួយកម្រិតបង្ហាញ FHD+ , ធ្វើឱ្យការទស្សនាវីដេអូក៏ដូចជាការលេងហ្គេមរបស់លោកអ្នកកាន់តែត្រជាក់ភ្នែក ។
ស្មាតហ្វូនម៉ូដែលនេះ មានកម្លាំងម៉ាស៊ីនខ្លាំងដែលអាចបើកហ្គេម ឬកម្មវិធីដែលមានក្រាហ្វិកធំបានយ៉ាងរលូន មិនទាក់ ឧទាហរណ៍ ដូចជាការលេងហ្គេម PUBG, RULES OF SURVIVAL ជាដើម ដោយគ្មានក្តីបារម្ភរឿងដើរគាំង ឬកម្រិតក្រាហ្វិកមិនស្អាតទៀតហើយ។ បន្ថែមលើនេះទៀត វាក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាដោះសោរដោយស្គែនក្រយៅដៃលើអេក្រង់ (Hidden Fingerprint Unlock) ទៀតផង។
បន្ថែមលើចំណុចលេចធ្លោទាំងអស់នេះ ម៉ូដែល R17 Pro នេះ ពិតជាជម្រើសល្អសម្រាប់អ្នក ដែលម៉ូដែលនេះត្រូវបានប្រកាសលក់ ក្នុងតម្លៃ699ដុល្លារអាមេរិក ហើយក៏នឹងចាប់ផ្ដើមមានលក់នៅលើទីផ្សារកម្ពុជា នៅថ្ងៃទី10 ខែធ្នូ ឆ្នាំ2018 នេះផងដែរ ព្រមជាមួយកាដូជាកាស Bluetooth ដបទឹក និងស៊ីម Smart ភ្ជាប់ជាមួយគម្រោង “Smart ធំហ្ម៎ង! ១៦ សប្ដាហ៍” ផងដែរ៕