Tuesday, November 19, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា គេចោមរោមសួររឿងរៀបការ

ឱក សុគន្ធកញ្ញា គេចោមរោមសួររឿងរៀបការ

តារាចម្រៀងឱក សុគន្ធកញ្ញា ពិបាកប្រឈមនៅពេលដែលនាងទៅច្រៀងដល់ទីណា គឺត្រូវតារាសិល្បកររួមអាជីព និងមិត្តភក្ដិស្និទ្ធស្នាលចោមរោមសួរនាំរឿងរៀបការ ជាហេតុធ្វើឲ្យនាងពិបាកផ្ដល់ចំលើយតប។ ទោះជាយ៉ងណា សុគន្ធកញ្ញា តែងបង្ហាញអារម្មណ៍រីករាយ នៅពេលដែលនាងត្រូវបានគេសួរថា​ពេលណារៀបការនោះ ព្រោះថា​ទាំងអ្នកគាំទ្រ​និងទស្សនិកជនទូទៅ​សុទ្ធតែរងចាំមើលថ្ងៃពិសេសរបស់តារាចម្រៀងហង្សមាស​រូបនេះ​នៅពេលដែលនាងគ្រងឈុតកូនក្រមុំមែនទែន​ក្រាបផ្ទឹមជាមួយបលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស។

ឱក​សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស​កាលពីថ្ងៃទី១៨​ខែមិថុនា​ឆ្នាំ២០១៨​ស្របពេលដែលនាងបានសម្ពោធវីឡាទ្រនំស្នេហ៍​តម្លៃជាង២០ម៉ឺនដុល្លារ​នៅបុរីអ័រគីដេ​ផ្លូវ២០០៤។ ពេលនេះ​សុគន្ធកញ្ញា​ជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស​លោកឧកញ៉ាអ៊ឹង​ឆៃងួន​ដែលធ្វើឲ្យនាងកាន់តែមានអំណាចខ្លាំងជាងមុន​នៅហង្សមាស។​

ប៉ុន្តែយ៉ាងណា​តារាសិល្បៈរួមអាជីពទាំងឡាយ​បានឲ្យដឹងថា​សុគន្ធកញ្ញា​មិនប្រែប្រួលចរិតឡើយ​នៅពេលដែលនាងមានស្វាមី​លោកសុខលី​ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស​និងជិតក្លាយជាប្អូនថ្លៃថៅកែហង្សមាស​នៅពេលនេះ​គឺសុគន្ធកញ្ញា​នៅតែរួសរាយរាក់ទាក់ដូចមុនដដែល​ចំពោះអ្នករួមអាជីព​និងទស្សនិកជនទូទៅ។

ប៉ុន្ដែអ្វីដែលគេខ្លោចចិត្តនោះ​គឺអតីតសង្សារឱក​សុគន្ធកញ្ញា​លោករ៉េតធី​ដូណា​កាន់តែពិបាកចិត្ត​ហើយច្រៀងតែបទខូចចិត្ត​ថ្វីត្បិតតែមុននេះ​លោកដូណា​បានប្រាប់អ្នកយកព័ត៌មានថា​លោកត្រៀមខ្លួនជានិច្ច សម្រាប់ការទៅញាំការសុគន្ធកញ្ញា ប្រសិនបើនាងហៅជាភ្ញៀវក្ដី​តែគ្រប់គ្នាមិនជឿការអះអាងរបស់លោកដូណា​ឡើយ​ព្រោះថា​អនាគតស្វាមីសុគន្ធកញ្ញា​ គឺលោកសុខលី នោះ ក៏ជាមិត្តភក្ដិរបស់លោកដែរ៕

RELATED ARTICLES