Tuesday, November 19, 2024
Homeតារាខ្មែរ​មាស​ សម្ផស្ស ថ្ងូររកសង្សារថ្មីមិនបាន

​មាស​ សម្ផស្ស ថ្ងូររកសង្សារថ្មីមិនបាន

តារាអភ័ព្វស្នេហ៍ មាស សម្ផស្ស នៅតែអះអាងថា រហូតមកដល់ពេលនេះ មិនអាចរកសង្សារថ្មីបានឡើយ ក្រោយបែកបាក់សង្សារមិនក្រោម៧ដងមក។

ក្នុងទឹកមុខស្រងូតស្រងាត់ មាស សម្ផស្ស ដែលទៅចូលរួមខួបកំណើតលោកអ៊ឹម ជីវ៉ា នោះ និយាយទាំងស្រងូតស្រងាត់ថា ”នៅទេបងអើយ‌! រកអ្នកថ្មីមិនទាន់បានទេ។ បើពេលណាមាន មិនលាក់បាំងទេ ប្រាប់បងឯងភ្លាម”។

មាស សម្ផស្ស បានជួបស្នេហាដ៏ចម្រូងចម្រាសជាច្រើនលើកច្រើនសា ដូចជា ធ្លាប់លេចឮថា ស្រលាញ់ស្រីដូចគ្នា, ប៉ះស្នេហ៍ប្ដីគេ ត្រូវប្រពន្ធដើមចេញមុខបកអាក្រាត និងចុងក្រោយ ត្រូវសង្សារជាគ្រូពេទ្យ បោកលុយអស់ជាង១០ម៉ឺនដុល្លារទៀតផង។

សម្ផស្ស បានរត់ទៅតាំងសមាធិ ដើម្បីឲ្យអារម្មណ៍បានស្ងប់ចិត្ត ហើយនាងតាំងចិត្តថា ទោះជាលំបាកយ៉ាងណា ក៏មិនគិតខ្លីចងកសម្លាប់ខ្លួនឡើយ ព្រោះមិនចង់ឮពាក្យគេថា កំសាកដោយសារស្នេហា។ ប៉ុន្ដែអ្វីដែលតារាបរាជ័យស្នេហ៍ សម្ផស្ស ឈឺចាំមិនទាន់បាត់នោះ គឺសង្សារនាងដែលរស់នៅជាមួយគ្នាជាច្រើនឆ្នាំមកហើយនោះមិនទាន់បានរៀបការផង ស្រាប់តែរត់ទៅភ្ជាប់ស្នេហ៍ជាមួយមិត្តភក្ដិជិតស្និទ្ធរបស់នាងបាត់ ទើបធ្វើឲ្យពេលខ្លះ នាងសម្រក់ទឹកនេត្រាតែម្នាក់ឯង។

បើទោះជាមាស សម្ផស្ស ត្រូវបានគេចាត់ទុកថាជាតារាប៉ះស្នេហា ជួបតែរឿងដំបៅបេះដូងមែន តែនាងធ្លាប់និយាយថា ពេលនេះមិនខ្វះទេមន្រ្ដីធំៗតាមសុំស្នេហ៍ តែដោយសារធ្លាប់ខូចចិត្តច្រើនដងពេក ទើបនាងមិនចង់ទទួលយកភ្លាមៗទេ គឺសុំពេលពិនិត្យឲ្យបានច្បាស់លាស់សិន ដើម្បីកុំឲ្យដើរជាន់ដានចាស់ទៀត៕

RELATED ARTICLES