Tuesday, November 19, 2024
Homeតារាខ្មែរស្រីតូច តួឯក ”ព្រាយ” មានស្នេហាជាមួយមន្រ្ដីអង្គភាពប្រឆាំងអំពើពុករលួយ

ស្រីតូច តួឯក ”ព្រាយ” មានស្នេហាជាមួយមន្រ្ដីអង្គភាពប្រឆាំងអំពើពុករលួយ

ស្រីក្មេងសួង ស៊ីធឿន ហៅស្រីតូច ដែលជាតួឯករឿង ”ព្រាយ” នោះ បានបង្ហាញភាពស្អិតល្មួតជាមួយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមើលទៅសកម្មភាពរបស់ពួកគេដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអ៊ីចឹង។

នាងស្រីតូច បានដឹកដៃសង្សារទៅកៀកកើយគ្នានៅតាមតំបន់រមនីយដ្ឋានជាមួយគ្នា ដើម្បីសាងអនុស្សារីយ៍ឲ្យបានច្រើន មុនពេលដែលពួកគេដឹកដៃគ្នាចូលរោងការ ព្រោះស្រីស្អាតរូបនេះបានច្បាស់១០០% ហើយថា នាពេលខាងមុខនេះ នាងនឹងក្លាយទៅជាភរិយារបស់បុរសបម្រើការនៅក្នុងស្ថាប័នប្រឆាំងអំពើពុករលួយនេះហើយ ព្រោះថា ពេលនេះបេះដូងដ៏ក្រហមឆ្អិនឆ្អៅ សូមប្រគល់ឲ្យតែបុរសម្នាក់នោះប៉ុណ្ណោះ។

ក្នុងជំនួបផ្ទាល់ ស្រីតូច ថ្លែងថា ”ខ្ញុំនិងគាត់បានស្រលាញ់គ្នាជាង១ឆ្នាំហើយ ពួកយើងយល់ចិត្តគ្នាល្អណាស់ ក្រុមគ្រួសារទាំងសងខាងក៏បានដឹងឮដែរ។ ខ្ញុំស្គាល់គាត់តាមហ្វេសប៊ុក ហើយទាក់ទងគ្នារហូតមក។ យើងទាំង២មិនទាន់ឈានដល់ការភ្ជាប់ពាក្យ ឬកំណត់ពេលរៀបការទេ តែខ្ញុំច្បាស់១០០% ហើយថា ថ្ងៃខាងមុខ ខ្ញុំនឹងរៀបការជាមួយគាត់”។

ដោយសារថ្ងៃដៃមន្រ្ដីប្រឆាំងអំពើពុករលួយវ័យក្មេងរូបនោះហើយ ទើបធ្វើឲ្យពេលនេះ ស្រីតូច និយាយថា បានស្គាល់ស្នេហាច្បាស់ ហើយសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីស្នេហា តែការឈប់ពីអាជីពសិល្បៈ នាងនៅមិនទាន់សម្រេចចិត្តនោះទេ។

តារាសម្ដែង និងបង្ហាញម៉ូដ ដែលធ្លាក់អន្លង់ស្នេហ៍មន្រ្ដី ACU នេះ បន្ថែមថា ”រឿងអាជីពសិល្បៈ ពេលខ្ញុំការជាមួយគាត់ហើយ មិនទាន់សម្រេចចិត្តច្បាស់ទេថា នៅបន្ដ ឬឈប់នោះ ព្រោះឥឡូវខ្ញុំកំពុងមានការងារសិល្បៈច្រើនដែរ។ ខ្ញុំគិតថា ចាំដល់ពេលការហើយ ទើបច្បាស់ថា នៅលេងសិល្បៈទៀតឬអត់? តែពេលនេះ គាត់មិនបានហាមខ្ញុំមិនឲ្យលេងសិល្បៈទេ”។

ស្រីតូច ពិតជាមានរាសីឡើងមែន នៅចុងឆ្នាំ២០៨នេះ ព្រោះឆក់បានតំណែងតួឯកជាច្រើនរឿងហើយ ស្រាប់តែពេលនេះប៉ះស្នេហ៍មន្រ្ដី ACU នាងសារភាពថា សុំចុះចាញ់ហើយ គឺសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីឲ្យតែស្នេហានាងបានគង់វង្ស៕

RELATED ARTICLES