ក្រុមហ៊ុន OPPO កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើន ជាក់ស្តែង គឺមួយរយៈចុងក្រោយនេះ គឺម៉ូដែល F9។ F9 ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើនទាំងរូបរាង គុណភាព តម្លៃ និងជាពិសេសទៅទៀតនោះ គឺពណ៌របស់ F9 តែម្តង។
F9 មាន៣ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ស្វាយ(Starry Purple) ដែលសុទ្ធតែជាពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់។ ដោយទទួលបានការគាំទ្រយ៉ាងច្រើនទៅលើពណ៌របស់ OPPO F9 ពេលនេះក្រុមហ៊ុនក៏បានត្រៀមចេញពណ៌ថ្មីសម្រាប់វាយលុកទីផ្សាររបស់ខ្លួនបន្ថែមទៀតផងនោះ គឺពណ៌បៃតង (Jade Green)។
OPPO F9 ពណ៌បៃតង (Jade Green) ត្រូវបានគេដឹងថា វាជាពណ៌មានចំនួនកំណត់ (Limited Edition) ប៉ុន្តែតម្លៃរបស់វាមិនបានផ្លាស់ប្តូរនោះទេ គឺនៅក្នុងតម្លៃ៣៣៩ដុល្លារអាមេរិកដដែល។
ជាពិសេសទៅទៀត ពណ៌បៃតង (Jade Green) ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនឹងការរចនាស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង។
Jade Green ត្រូវបានគេចាត់ទុកថា និមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និងមានក្តីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថា ជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង។
ស្របពេលដែលក្រុមហ៊ុន OPPO ត្រៀមចេញនូវម៉ូដែល F9 ពណ៌ថ្មី ក្រុមហ៊ុនក៏ទើបតែបាន Post លើ
ផេកផ្លូវការរបស់ខ្លួនអំពីប័ណ្ណធានាពិសេសថ្មីបន្ថែមពីលើបណ្ណធានាបច្ចុប្បន្ន។ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនដោយរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ខែ គិតចាប់ពីថ្ងៃដែលបាន
ជាវ។ ប្រសិនបើអេក្រង់មានការបែកបាក់ឬខូចខាត អតិថិជនអាចប្រើបណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្តូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO SERVICE CENTER។ ប៉ុន្តែបើមានការបាត់បង់នូវបណ្ណធានានេះ នោះលោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ។
ជាក់ស្ដែង យើងក៏ដឹងដែរថាឱកាសបុណ្យណូអែល(គ្រិស្មាស) ក៏ដូចជាបុណ្យចូលឆ្នាំសកល កំពុងខិតជិតមកដល់នោះ អ៊ីចឹងសម្រាប់អ្នកដែលត្រូវការទិញកាដូជូនមនុស្សជាទីស្រឡាញ់ ឬទិញរបស់សម្រាប់ជាការលើកទឹកចិត្តឱ្យខ្លួនឯង OPPO F9 Jade Green ពិតជាជម្រើសមួយដ៏សមគួរសម្រាប់លោកអ្នក ដែលនេះជាកាដូពីរពី OPPO គឺ F9 ពណ៌ថ្មី និងការថែមជូនបណ្ណធានាសម្រាប់ការប្ដូរអេក្រង់ថ្មីមួយ
ដង។
ពេលនេះមកដឹងពីចំណុចពិសេសរបស់ OPPO មានលក្ខណៈពិសេសៗដូចជា
– អេក្រង់បែបដំណក់ទឹក (Water drop Screen) ទំហំ 6.3″ FHD+
– ថាមពលថ្មទំហំធំ 3500mAh + បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាកថ្ម5នាទី និយាយបាន2ម៉ោង
– បច្ចេកវិទ្យា AI Beauty 2.1 ដែលធ្វើឱ្យការថតរូបកាន់តែស្រស់ស្អាត
– បច្ចេកវិទ្យាដោះសោរដោយការស្គែនមុខ (Facial Unlock)
– កាមេរ៉ាមុខ 25MP កាមេរ៉ាក្រោយ 16MP+2MP
– រចនាពណ៌បែប Gradient ដ៏ថ្មីសន្លាង
– ColorOS 5.2 + Android 8.1
– Ram 6GB + Rom 64GB
តាមរយៈពណ៌ថ្មីរបស់ F9 បូករួមជាមួយបណ្ណធានាអេក្រង់រយៈពេល ៦ ខែ បន្ថែមពីលើបណ្ណធានាបច្ចុប្បន្ន និងចំណុចពិសេសៗរបស់ម៉ូដែល F9 ហើយតម្លៃត្រឹមតែ៣៣៩ដុល្លារអាមេរិក នោះអាចធ្វើឱ្យអ្នកទាំងអស់គ្នាពិចារណាបានថា OPPO F9 ពិតជាកាដូដ៏សាកសមសម្រាប់ខ្លួនឯង ឬមនុស្សដែលខ្លួនស្រឡាញ់ក្នុងថ្ងៃបុណ្យណូអែល ក៏ដូចជាបុណ្យចូលឆ្នាំសាកលក្នុងឆ្នាំនេះ៕
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ OPPO បាន៖
https://www.facebook.com/OPPOCAMBODIA/