ព័ត៌មានទាន់ហេតុការណ៍
ឥណ្ឌា៖ អាជ្ញាធរ ឥណ្ឌានៅថ្ងៃច័ន្ទ នេះបានលុបចោល នូវបម្រាមគោចរ ចេញពីតំបន់ កាស្មៀ ដែលគ្រប់ គ្រងដោយឥណ្ឌា បន្ទាប់ពីមានការហាម ប្រាមអស់ រយៈពេល៥២ថ្ងៃ រួចមក។
ការចលាចល បានជំរុញឲ្យកើត មានឡើងនូវ ស្ថានការណ៍នៃការ សម្លាប់យុទ្ធ ជនវ័យ២២ឆ្នាំមួយ រូបឈ្មោះ Burhan Wani កាលពីខែកក្កដា ដោយកង កម្លាំងរក្សាសន្តិសុខ របស់ឥណ្ឌា ហើយចាប់ តាំងពីពេល នោះមកមាន មនុស្សជាង៧០នាក់ ត្រូវបានសម្លាប់និងជាង៧ពាន់នាក់ ទៀតរងរបួស។
ប្រភពផ្លូវការបាន ឲ្យដឹងថាបច្ចុប្បន្ន បម្រាមគោចរ ត្រូវបានលុបចោល ចេញពីផ្នែកជា ច្រើននៃតំបន់កា ស្មៀដែលស្ថិត ក្រោមការត្រួតត្រារបស់ ឥណ្ឌាលើក ឡើងតែ ក្នុងស្រុក Pulwama និងផ្នែក មួយចំនួន នៃរដ្ឋ Srinagar ។
មន្ត្រីរូបនោះ បានបន្ត ថាទោះជាយ៉ាង ណាការរឹតត្បិតស្រប តាមមាត្រា ១៤៤នៃក្រម នីតិវិធីព្រហ្មទណ្ ឌរបស់ឥណ្ឌា នេះ បានហាមឃាត់នូវការ ប្រមូលផ្តុំគ្នា ដោយខុសច្បាប់ ចាប់ពី១០នាក់ ឬច្រើនជាង នេះនឹងនៅ តែមានខ្លឹមសារ ចាប់បង្ខំឲ្យ អនុវត្តដ ដែលក្នុងតំបន់។
ម្យ៉ាងទៀតការ លុបចោល បម្រាមនេះ បានធ្វើឡើង មួយថ្ងៃបន្ទាប់ពី លោកនាយក រដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានថ្លែងថាការបាត់បង់អាយុ ជីវិតរបស់ មនុស្សជា ច្រើនគឺជាការ ខាតបង់របស់ ឥណ្ឌាហើយលោក ថែមទាំងបាន ពិភាក្សាអំ ពីការបង្រួបបង្រួមជាតិនិងការផ្តល់នូវ មេត្តាធម៌ក្នុងការពាំ នាំមកនូវសន្តិភាព ក្នុងតំបន់នេះ។