Tuesday, July 15, 2025
Homeតារាខ្មែរហ្វៃ សំអាង ព្រមានប្ដឹងផលិតកម្មមួយ ដែលយកបទចម្រៀងលោក ទៅកាឡៃឲ្យប៊ុត សីហា ច្រៀង

ហ្វៃ សំអាង ព្រមានប្ដឹងផលិតកម្មមួយ ដែលយកបទចម្រៀងលោក ទៅកាឡៃឲ្យប៊ុត សីហា ច្រៀង

ហ្វៃ សំអាង ព្រមានប្ដឹងផលិតកម្មមរតក មេឌៀ ដែលយកបទគេទៅច្រៀង ហើយបែរជាកាឡៃ
លោក ហ្វៃ សំអាង កាលពីពេលថ្មីៗនេះ បានចេញមុខបញ្ចេញប្រតិកម្មខ្លាំងៗ ទៅលើម្ចាស់ផលិតកម្មមរតក មេឌៀ ដោយលោកបានអះអាងថា ផលិតកម្មនេះបានយកស្នាដៃរបស់លោកយកទៅកាឡៃ ឲ្យប៊ុត សីហា ច្រៀង ដោយមិនដាក់ប្រភពអ្នកនិពន្ធដើម ។

តាមរយៈគណនេយ្យហ្វេសបុកលោកបានថ្លែងយ៉ាងដូច្នេះថា “ចេញមកមួយទៀតហើយនិពន្ធទំនុកច្រៀងមរតកដើម? អ្នកនិពន្ធនៅរស់ទេ! យកទៅរកសុីបានប្រយោជន៍អត់មានសុំម្ចាស់អីបន្តិច? លោកឈួន សុខលីម សូមចេញមកបកស្រាយបន្តិច លោកសុំអ្នកណាដែរ ដែលយកបទនេះទៅផលិត ដើម្បីផលប្រយោជន៍ខ្លួន? គួរតែរកច្បាប់ហើយមើលទៅ ? បងប្អូនណាស្គាល់លោកឈួន សុខលីម ជួយប្រាប់គាត់ផងថា បទនេះនិពន្ធដោយលោកគិន កក្កដា របស់ផលិតកម្ម Nice Star ច្រៀងដោយលោកសេន រ៉ានុត នៅរឿងមួយទៀត អ្នកចម្រៀងដែលយកបទកុំស្រឡាញ់ស្រីក្នុងវយ័សិក្សា ទៅកាឡៃ បើមិនលុបចេញពី YouTube ទេ គឺខ្ញុំអោយមេធាវីចាត់ការហើយ ព្រោះខ្ញុំទុកពេលអោយប៉ុន្មានថ្ងៃហើយ ព្រោះពួកលោកយកទៅបានប្រយោជន៍ខ្លួន មិនគិតពីកិត្តិយសសោះឡើយ ចំណែកក្រុមហ៊ុន Smart Meffphone. Cellcard. កុំចេះតែគាំទ្រពួកចោរចឹង ខូចឈ្មោះអស់ហើយ”។

លោកហ្វៃ សំអាង និយាយយ៉ាងម៉ឺងម៉ាត់ថា លើកនេះលោកនឹងចាត់ការតាមផ្លូវច្បាប់ឲខាងតែបានបើម្ចាស់ផលិតកម្មមរតកមេឌៀ នៅតែមានៈមិនព្រមលុបចេញបទចម្រៀងដែលលោកចោទថាយកស្នាដៃរបស់លោកទៅកាឡៃ ដោយគ្មានការអនុញ្ញាតិ្តនោះ។

គួររបញ្ជាក់ក្រោយផ្អាកផលិតភាពយន្ដ និងនិពន្ធបទចម្រៀងជាច្រើនឆ្នាំ ស្នាដៃលេចធ្លោរបស់លោកហ្វៃ សំអាង ចុងក្រោយគឺរឿង “កូនពស់កេងកង” របស់ក្រុមហ៊ុនហង្សមាស៕

RELATED ARTICLES