ប្រវត្តិសង្គ្រាមនិងជម្លោះនៅតំបន់កាហ្សាស្រី្ទប(តពីលេខមុន)
ជម្លោះកាហ្សាឆ្នាំ២០០៧-២០០៨
ក្នុងសម័យនោះជា ដំណាក់កាល សង្គ្រាមកំពុងផ្ទុះឡើង ក្នុងតំបន់ កាហ្សាជា សមរភូមិ រវាងទាហាន ប៉ាឡេស្ទីននិង កងទ័ព ការពារជាតិ អ៊ីស្រាអែលបាន ចាប់ផ្តើមឡើង អំឡុងពាក់កណ្តាល ខែឧសភាឆ្នាំ ២០០៧ ។
ទ័ពប៉ាឡេស្ទីន បានបាញ់គ្រាប់ រ៉ុក្កែត Qassam ជាង២២០ គ្រាប់ទៅកាន់ក្រុង Sderot របស់អ៊ីស្រា អែលនិង តំបន់ភាគ ខាងលិច Negev ក្នុងអំឡុងពេលមួយសប្តាហ៍។
ចំណែកយន្តហោះ ចម្បាំង អ៊ីស្រាអែល បានឆ្លើយ តបដោយ មីស៊ីល បាញ់ពីអាកាស ស្រោចមកលើ ដីនិងការ ទម្លាក់គ្រាប់ បែកជាច្រើនគ្រាប់ឆ្ពោះ មកកាន់គោល ដៅយោធា ពួកហាម៉ាស និងទិសដៅ ហេដ្ឋារចនាសម្ព័ន្ធនយោ បាយជាដើម។
នៅថ្ងៃ២៩ កុម្ភះ កងទ័ពជើង គោកអ៊ីស្រាអែល បានចូលក្នុងតំបន់ កាហ្សាសម្លាប់ ទាហានហាម៉ាស់ ជិត១០០នាក់។ អ៊ីស្រាអែលក៏បានខ្ទាស់នូវ គន្លឹះសំខាន់ មួយសម្រាប់ ចងក្រុមនេះ ផងដែ រគឺការផ្ទេរអគ្គិសនី ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ ទំនិញផ្សេងៗ ចូលទៅ កាន់តំបន់កាហ្សាដើម្បី ព្យាយាមធ្វើឲ្យ ពួកហាម៉ាស់ ចុះខ្សោយ។
ថ្វីបើមាន កិច្ចខិតខំប្រឹង ទាំងឡាយ ក្នុងការគ្រប់គ្រង អំពើហិង្សានេះក្តី ក៏កងកម្លាំងរបស់ ហាម៉ាស់បានបន្ត បាញ់មីស៊ីលវាយប្រហារអ៊ីស្រាអែល ដដែល។ វាចាំបាច់ត្រូវ តែមានការកត់ សម្គាល់ថាពួក ហាម៉ាស់ ដូចជាទាហាន Hezbollah ក្នុងប្រទេស លីបង់ដែលជាសម្ព័ន្ធមិត្ត ជាមួយនិងខ្លួននិងផ្គត់ផ្គង់ ដោយអ៊ីរ៉ង់ ដែលបាន ប្រកាសសត្រូវជា មួយអ៊ីស្រាអែល។
ក្នុងខែមិថុនាឆ្នាំ ២០០៨ អេហ្ស៊ីបបាន ធ្វើសកម្មភាព ជាអ្នកចាត់ចែង រៀបចំបទឈប់ បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។បទឈប់បាញ់នេះ ត្រូវបានប្រេះ ស្រាំជាច្រើនពេល ដោយភាគីទាំង ពីរប៉ុន្តែបាននាំ មកនូវវិធានការ យ៉ាងទូលំទូលាយនៃ សន្តិភាព ព្រំដែនអ៊ីស្រាអែល និងកាហ្សា។
អ៊ីស្រាអែលបាន រក្សាការយកចិត្ត ទុកដាក់លើព្រំដែន ជាមួយកាហ្សាដែលជាការជួយ ជាវិធានការក្នុង របបហាម៉ាសនូវផ្នែកសេដ្ឋកិច្ច។(តទៅលេខក្រោយ)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា