ភ្នំពេញ៖ ស្ត្រីអភ័ព្វនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះលាភ លាភ។ ចំណែកបុរសជាប្តី ត្រូវបានស្ត្រីជាប្រពន្ធរូបនេះ អះអាងថា ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sopheak Seng។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ លាភ លាភ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហោះសារមួយថា “ថ្ងៃនឹងសុំហែកកេរ្តិ៍អាប្តីចរិតឆ្កែតិច មានកូនប្រពន្ធហើយ លួចមានសាហាយទៀត ប្រពន្ធកូនរកផ្ទះនៅមិនបាន វាសុខចិត្តជួលផ្ទះឱ្យស្រីវានៅ។ អាសូរតែស្រីល្អទៅ ស្រី KTV សោះ មានស្រីចេះរករឿងប្រពន្ធ អាងខ្លួនមានលុយឡានមានបុណ្យស័ក្តិ មើលងាយប្រពន្ធណាស់ លួងលោមដោះមាសពីប្រពន្ធអស់ ដើម្បីផ្គាប់ចិត្តស្រីក្មេង។ ដល់ដំណាក់កាលនេះហើយ គឺលែងខ្មាសគេហើយ បើជ្រុលមានឈ្មាះអាក្រក់ហើយ គឺអាក្រក់ចឹងម៉ងទៅ កុំទុកយូរ សុំម្នាក់មួយមាត់មក សម្រាប់មនុស្សប្រុសបែបនឹង Share muy mnak tov all fan សប្បាយចិត្តណាស់នៅពេលបានចេញពីនរក…”។
ដោយឡែក នៅថ្ងៃនេះ ម្ចាស់គណនី លាភ លាភ បានបង្ហោះរូបភាពចំនួន២សន្លឹក បង្ហាញពីមុខមាត់ជាំហើម ដោយសារទទួលរងអំពើហិង្សាពីសំណាក់បុរសជាប្តី កាលពីអំឡុងមានផ្ទៃពោះ ព្រមទាំងបង្ហោះសារភ្ជាប់ជាមួយថា “តាំងពីមានគេ គឺខ្ញុំតែងតែជួបរឿងចឹង កុំថាខ្ញុំចេះតែនិយាយ ពេលខ្ញុំកំពុងពពោះ៨ខែ…”។
ក្រោយពេលស្ត្រីអភ័ព្វខាងលើបានបង្ហោះសារបែបនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយទៀតឈ្មោះ ្Jëë Lä ប្រហែលជាជាប់សាច់ញាតិជាមួយនឹងស្ត្រីរងគ្រោះ ដែលត្រូវប្តីក្បត់មានស្រីថ្មី បានបង្ហោះសារមួយថា “លាភ លាភ មេ៤កន្លះ គាត់ចង់ប្តឹងអ្នក share ទៀតហ៎! សំអាងអ្វីទៅ? ឃើញលូវល្បីឱ្យសមនឹងមុខមាត់ម៉ង…”។
ទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះ “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាប្តី បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕