Tuesday, November 19, 2024
Homeតារាខ្មែរលោកមាស រិទ្ធី ថា កាមេរ៉ាសុវត្ថិភាពក្នុងហាងត្រូវបានលុបចោល បន្ទាប់ពីបុរសម្នាក់នោះជះស្រាបៀរលើទេព បូព្រឹក្ស

លោកមាស រិទ្ធី ថា កាមេរ៉ាសុវត្ថិភាពក្នុងហាងត្រូវបានលុបចោល បន្ទាប់ពីបុរសម្នាក់នោះជះស្រាបៀរលើទេព បូព្រឹក្ស

ភ្នំពេញ៖ នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក នៅស្ថានីយទូរទស្សន៍ហង្សមាស លោកមាស រិទ្ធី ក៏បានលើកឡើងផងដែរករណីកញ្ញាទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរលើនោះ ដោយថា បុរសនោះគឺជាកូនម្ចាស់ហាង បន្ទាប់ពីកើតហេតុ ម្ចាស់ហាងបានលុបរូបភាពវីដេអីកាមេរាសុវត្ថិភាពចោលអស់។

លោកមាស រិទ្ធី បានរៀបរាប់ថា បុរសម្នាក់ដែលបានប្រើប្រាស់អំពើមិនសមរម្យទៅលើតារាចម្រៀងរូបនេះ ជាកូនម្ចាស់ហាងនេះផ្ទាល់ តែមិនបានប៉ុន្មានផង ស្រាប់តែពួកគេថាគ្រាន់តែជាភ្ញៀវប៉ុណ្ណោះ។ ចំណែកជនបង្កហេតុ ក៏តបានរត់គេចខ្លួនទៅបាត់ហើយ។

លោករិទ្ធី ក៏បានបន្ថែមផងដែរថា កាមេរ៉ាសុវត្ថិភាពដែលបង្ហាញពីសកម្មភាពទាំងស្រុង និងមុខមាត់របស់ជនជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរលើទេព បូព្រឹក្ស នោះ ត្រូវបានម្ចាស់ហាងលុបចោលទាំងអស់ ដែលមើលទៅហាក់ដូចជាគ្មានយុត្តិធម៌បន្តិចសោះឡើយ។

លោកក៏បានបញ្ជាក់ថា យ៉ាងណា វីដេអូជាច្រើនក៏ចាប់ផ្តើមបែកធ្លាយបណ្តើរៗហើយនៅក្នុងបណ្តាញសង្គម។ ហើយលោកក៏ចង់ឲ្យភាគីទាំងសងខាងបកស្រាយ និងពន្យល់ឲ្យបានច្បាស់ ទាក់ទងនឹងមួយនេះ ដើម្បីរកយុតិ្តធម៌ជូនតារាចម្រៀងខ្មែរ។

គួរបញ្ជាក់ថា កាលពី​វេលាម៉ោង​១០និង០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ កញ្ញាទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានបុរសម្នាក់ដែលគេស្គាល់ថាជាសាច់ញាតិម្ចាស់ហាងលក់គ្រឿងសមុទ្រមួយកន្លែង បានជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងរានៅលើឆាកយ៉ាងសប្បយាក្អាកក្អាយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

ក្រោយកើតហេតុ កញ្ញាទេព បូព្រឹក្ស រៀបរាប់ទាំងអារម្មណ៍ឈឺចាប់ថា នាងបានមកភោជនីយដ្ឋានសមុទ្រ គឺត្រៀមច្រៀង៦បទ នៅក្នុងកម្មវិធី​ Hite X’mas Edition Party “​ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite  រួចទៅច្រៀងមួយកន្លែងផ្សេងទៀត។ អំឡុងពេលដែលនាងកំពុងឈរច្រៀងនៅឆាកសុខៗ ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថា ជាសាច់ញាតិរបស់ម្ចាស់ហាង បានយកស្រាបៀរជះទៅលើ និងគប់កំប៉ុងស្រាបៀរលើនាង ធ្វើឲ្យនាងខឹងសម្បាជាខ្លាំង។ ក្រោយពីបានធ្វើសកម្មភាពអសីលធម៌បែនេះហើយ បុរសខាងលើ និងមិត្តភក្តិផ្សេងទៀតបាននាំគ្នាគេចខ្លួនបាត់អស់។

ក្រោយកើតហេតុ គេបានឃើញលោកងួន ចាន់ដេវីត បានទៅដល់កន្លែងកើតហេតុ ហើយបានចូលទៅដោះស្រាយជាមួយម្ចាស់ហាង ហលយលោកក៏បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុដែរថា កញ្ញា ទេព បូព្រឹក្ស មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោក បានស្នើរសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី។

ដោយឡែក សកម្មភាពអសីលធម៌របស់បុរសខាងលើនេះ ត្រូវបានមជ្ឈដ្ឋានមហាជន អ្នកសិល្បៈនានា រិះគន់ជាខ្លាំង ហលយបានស្នើសុំឲ្យស្ថាប័ននានា ជួយរកយុត្តិធម៌ចំពោះទេព បូប្រឹក្ស ដែលកំពុងរងគ្រោះ ៕

(ព័ត៌មានលម្អិត “នគរធំ” នឹងចេញផ្សាយនៅពេលក្រោយ)

RELATED ARTICLES