Tuesday, January 21, 2025
Homeព័ត៌មានជាតិនាងប្រឹងបក់ដៃដង្ហោយហៅ តែមិនមានអ្នកណាម្នាក់ហ៊ានចុះទៅជួយ ចុងក្រោយ...

នាងប្រឹងបក់ដៃដង្ហោយហៅ តែមិនមានអ្នកណាម្នាក់ហ៊ានចុះទៅជួយ ចុងក្រោយ…

ខេត្តបាត់ដំបង ៖ ហេតុការណ៍យុវតីសិស្សសាលាលង់ទឹកស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទឹករណ្តៅដីមួយកន្លែង ស្ថិតនៅខាងក្រោយ អនុវិទ្យាល័យមោង ចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី។

 

យុវតីជាសិស្សសសាលាដែលលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះអាត និមល អាយុ១៤ឆ្នាំ មុខរបរជាសិស្សសាលារៀននៅអនុវិទ្យាល័យមោង និងមានលំនៅក្នុងភូមិឫស្សី២ ឃុំមោង ស្រុកមោងឬស្សី។

 

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្រីជាសិស្សសាលា១ក្រុម បាននាំគ្នាធ្វើដំណើរ មកចុះហែលទឹកលេងនៅក្នុងរណ្តៅដី ទីតាំងកើតហេតុខាងលើ។ លុះបន្តិចក្រោយមក ខណៈដែលក្រុមមិត្តភក្តិកំពុងហែលទឹកលេង ស្រែកហ៊ោសប្បាយ ក្អាកក្អាយ ស្រាប់តែយុវតីរងគ្រោះខាងលើ ដែលចុះលេងទឹក ទាំងខោខូវប៊យ និងទំនងមិនចេះហែលទឹកផង បានរអិលជើងចូលកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ និងប្រឹងលើកដៃដង្ហោយហៅមិត្តភក្តិឱ្យជួយដែរ តែមិត្តភក្តិមិនហ៊ានចុះទៅជួយ ក៏នាំគ្នារត់ទៅស្រែកហៅអ្នកភូមិក្បែរនោះឱ្យមកជួយ តែអកុសល ទម្រាំមានអ្នកមកដល់ ជួយស្រង់យុវតីរងគ្រោះចេញពីក្នុងទឹក យុវតីរិងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ ទើបផ្តល់ដំណឹង ទៅប្រាប់ក្រុមគ្រួសារ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍៕

RELATED ARTICLES