Tuesday, January 21, 2025
Homeព័ត៌មានជាតិចាប់បីស្រីចូលគុម្ពោតព្រៃរំលោភបូក ជាប់ខ្នោះ៣នាក់

ចាប់បីស្រីចូលគុម្ពោតព្រៃរំលោភបូក ជាប់ខ្នោះ៣នាក់

ខេត្តកណ្តាល ៖ ករណីប្រុសព្រាន៣នាក់ ចាប់ស្រីរំលោភបូក រហូតដល់បានសម្រេចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវែលាយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចគុម្ពោតព្រៃក្បែរមាត់ទន្លេ មុខវត្តព្រែកស្តី ស្ថិតក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ។

នារីរងគ្រោះដែលត្រូវប្រុសព្រាន៣នាក់ ចាប់រំលោភបូក មានអាយុ២០ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងខេត្តកណ្តាល។ ចំណែក ជនសង្ស័យល្មោភកាមទាំង៣នាក់ រួមមាន ទី១-ឈ្មោះលន ហ៊ីម អាយុ៣២ឆ្នាំ មុខរបរថៅកែមេនដុតខ្មោច មានលំនៅភូមិសំចត ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ទី២-ឈ្មោះស៊្រិន ស៊្រ អាយុ១៨ឆ្នាំ មុខរបរកម្មករមេនដុតខ្មោច មានលំនៅភូមិដើមពោធិ៍ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ និងទី៣-ឈ្មោះចក់ ណាក់ អាយុ២០ឆ្នាំ មុខរបរកម្មករមេនដុតខ្មោច មានលំនៅភូមិដើមពោធិ៍ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៦ព្រលប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នាង និង មិត្តភក្តិស្រីៗ បាននាំគ្នាជិះកង់ចេញពីផ្ទះម្នាក់១គ្រឿង ទៅលេងផ្ទះមិត្តភក្កិម្នាក់ទៀត នៅផ្សារព្រែកប៉ុក។ លុះបន្តិចក្រោយមក ពួកនាងក៏ជិះកង់ ត្រឡប់មកវិញ រហូតមកដល់ជិតវត្តព្រែកស្តី ពួកនាងក៏បានទិញស្រាបៀរចំនួន៤កំប៉ុង ហើយនាំគ្នាយកទៅអង្គុយផឹកនៅមាត់ទន្លេ ខាងមុខ វត្តព្រែកស្តី ដែលជាកន្លែងពួកនាងធ្លាប់ទៅលេងនៅទីនោះជាញឹកញាប់។

នារីរងគ្រោះបន្តថា នៅពេលដែលពួកនាងកំពុងអង្គុយផឹក ក៏ស្រាប់តែលេចមុខជនសង្ស័យទាំង៣នាក់ខាងលើ ដែលគេជួលមេនមក បូជាសពនៅក្បែរនោះ បាននាំគ្នាដើរទៅសុំផឹកជាមួយ នាងនិងមិត្តភក្តិ បន្ទាប់មកក្រុមជនសង្ស័យបានយកស្រាបៀររបស់ពួកគេទៅជាមួយផងដែរ។ លុះមួយសន្ទុះក្រោយមក មិត្តភក្តិរបស់នាងបានជិះកង់ចេញទៅរកទិញទឹក ដោយទុកឱ្យនាងនៅជាមួយនឹងជនសង្ស័យទាំង៣នាក់ ស្រាប់តែពេលមិត្តភក្តិនាងជិះកង់ចេញផុតបន្តិច ជនសង្ស័យឈ្មោះស៊្រិន ស៊្រ បានចាប់បីនាងយកទៅដល់ចំណុចកើតហេតុខាងលើ ត្រង់គុម្ពោតព្រៃក្បែរមាត់ទន្លេ រួចក៏បានដាក់នាងចុះទៅលើដី ហើយធ្វើសកម្មភាពចាប់ស្រាតខោនាងចេញ រួចក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈមកលើនាង រហូតដល់បានសម្រេច ហើយក៏លើកខោស្លៀកដើរចេញទៅ ដោយបន្សល់ទុកខ្សែក្រវាត់នៅកន្លែងកើតហេតុ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា ភ្លាមនោះបក្ខពួករបស់គេ២នាក់ទៀត គឺឈ្មោះចក់ ណាក់ និងលន ហ៊ីម បានចូលមកចាប់រំលោភនាងជាបន្តបន្ទាប់ រហូតដល់បានសម្រេចម្នាក់មួយលើកដែរ។ ចំណែកនាងនៅពេលនោះ បានព្យាយាមស្រែកហៅគេឱ្យជួយដែរ តែត្រូវក្រុមជនសង្ស័យយកដៃខ្ទប់មាត់ ទើបនាងមិនអាចធ្វើអ្វីបាន ក្រៅពីទួញយំ ដោយការឈឺចាប់ប៉ុណ្ណោះ។

នារីរងគ្រោះ បានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពចាប់រំលោភបូកនាងរួច ក្រុមជនសង្ស័យទាំង៣នាក់ ក៏បានដើរទៅកន្លែងមេនដុតខ្មោចរបស់ពួកគេវិញ ចំណែកនាងក៏បានដើរមករកមិត្តភក្តិរបស់នាង នៅមាត់ទន្លេ ស្របពេលនោះ ក៏មានកម្លាំងនគរបាលល្បាតមកដល់ល្មម ទើបនាងបានរាយការណ៍ប្តឹងសមត្ថកិច្ច នឹងនាំទៅចង្អុលមុខជនសង្ស័យទាំង៣នាក់ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសួរនាំតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ខណៈដែលកម្លាំងចេញល្បាតក្នុងភូមិសាស្ត្រខាងលើ ស្រាប់តែបានជួបនារីរងគ្រោះរត់មកប្តឹងថានាង ត្រូវគេចាប់រំលោភបូក ដោយបាននាំសមត្ថកិច្ចទៅចង្អុលទីតាំងកើតហេតុ និងឃើញវត្ថុតាង ស្រោមអនាម័យប្រើរួច១ ព្រមទាំងខ្សែក្រវាត់ពណ៌ ខ្មៅចំនួន១ទៀតផង។ បន្ទាប់មកនារីរងគ្រោះ បាននាំសមត្ថកិច្ចទៅចង្អុលមុខក្រុមជនសង្ស័យ ដែលកំពុងនៅក្នុងរោងបុណ្យសពអ្នកភូមិក្បែរនោះ រួចក៏ឈានដល់ការឃាត់ខ្លួននាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចាប់រំលោភបូកទៅលើនារីរងគ្រោះ រហូតដល់បានសម្រេចម្តងម្នាក់ប្រាកដមែន។

ក្រុមជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ ពួកគេត្រូវបានអ្នកភូមិខាងលើ ជួលមេនដុតខ្មោច តាំងពីខេត្តតាកែវ ដើម្បី មកបូជាសពនៅចំណុចមូលដ្ឋានខាងលើ។ លុះឆ្លៀតពេលទំនេរ ពួកគេទាំង៣នាក់ ក៏បាននាំគ្នាដើរមកលេងមាត់ទន្លេក្បែរនោះ ក៏ប្រទះឃើញនារី រងគ្រោះ និងមិត្តភក្តិអង្គុយផឹកស៊ី ទើបចូលទៅសុំផឹកជាមួយ ដោយបានយកស្រាបៀរទៅផឹកជាមួយដែរ។ លុះពេលស្រវឹងស្រឿងៗ ឆ្លៀតពេល ដែលមិត្តភក្តិនារីរងគ្រោះជិះកង់ចេញទៅរកទិញទឹក ពួកគេទាំង៣នាក់ ក៏ចាប់បីនារីរងគ្រោះចូលទៅក្នុងគុម្ពោតព្រៃ រួចចាប់រំលោភបូករហូតដល់ បានសម្រេចម្តងម្នាក់តែម្តង ដោយក្នុងនោះ មានតែម្នាក់ប៉ុណ្ណោះ បានប្រើស្រោមអនាម័យ គឺឈ្មោះលន ហ៊ីម ជាថៅកែមេនដុតខ្មោច ចំណែក ពួកគេ២នាក់ទៀតជាកម្មករមេនដុតខ្មោច មិនបានប្រើស្រោមអនាម័យនោះទេ ព្រោះមិនបានត្រៀមទុកជាមុន។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបានឃាត់ខ្លួនរួមជាមួយនឹងវត្ថុតាង ដូចបានចាប់យកខាងលើនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES