Tuesday, January 21, 2025
Homeព័ត៌មានជាតិខ្លាំងបាត់!!! ធ្វើសុីគ្នាឯងក្នុងឡានតែម្តង

ខ្លាំងបាត់!!! ធ្វើសុីគ្នាឯងក្នុងឡានតែម្តង

ខេត្តព្រះសីហនុ ៖ ករណីប៉ុនប៉ងមនុស្សឃាតដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្រុមទី៦ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ZHANG HONG អាយុ២៩ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE7285807 មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកបក្ខពួក២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា សុទ្ធតែជាជនជាតិចិនដូចគ្នា។ ដោយឡែក ជនរងគ្រោះមានឈ្មោះ LIN YONGFEI អាយុ៣៩ឆ្នាំ ជាជនជាតិចិន មុខរបរវិស្វករ ស្នាក់នៅផ្ទះជួល ក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ (រងរបួសស្នាមជាំនៅកញ្ចឹងក)។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ករណីខាងលើបង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពសម្រុកចូលក្នុងរថយន្តរបស់ជនរងគ្រោះជាជនជាតិចិនដូចគ្នា ក្នុងខណៈពេលដែលជនរងគ្រោះកំពុងឡើងរថយន្តជិះត្រឡប់ទៅផ្ទះវិញ។ ដោយជនសង្ស័យទាំង៣នាក់នោះ បានប្រើកូនកាំបិតស្នៀត១ដើម និងកាំភ្លើងខ្លី១ដើម ភ្ជង់គំរាមចាក់ និងបាញ់សម្លាប់ រួចក៏ព្រួតវាយទៅលើជនរងគ្រោះទាំងកំរោល បណ្តាលឱ្យរងរបួសយ៉ាងដំណំ ហើយស្របពេលនោះ ក៏មានកម្មកររបស់ជនរងគ្រោះ ឃើញស្រែកឆោឡោឡើង ធ្វើឱ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

បន្ទាប់ពីបានទទួលដំណឹងខាងលើនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ បានស្រាវជ្រាវរហូតចាប់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតវត្ថុតាង កូនកាំបិតស្នៀត១ដើម ព្រមទាំងឧបករណ៍ប្រព្រឹត្តបទល្មើសមួយចំនួនទៀត។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក ជនសង្ស័យជាបក្ខពួកទាំង២នាក់ទៀត ដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES