Tuesday, January 21, 2025
Homeព័ត៌មានជាតិរៀបការបាន២ថ្ងៃ ម្ចាស់ហាងឌែម៉ូគ្លីនិក ប៉េអឹមឃាត់ខ្លួន

រៀបការបាន២ថ្ងៃ ម្ចាស់ហាងឌែម៉ូគ្លីនិក ប៉េអឹមឃាត់ខ្លួន

ភ្នំពេញ ៖ ស្ត្រីមេម៉ាយរូបស្រស់ ជាថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ដែលទើបរៀបការជាមួយអ្នកជំនួញថៃវ័យក្មេង កាលពីប៉ុន្មាន ថ្ងៃមុននេះ ត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន ពាក់ព័ន្ធករណីថតវីដេអូអតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្ស (ដេរប្រដាប់ភេទ) ដើម្បីគំរាមទារប្រាក់។

ស្ត្រីជាថៅកែហាងដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះហូវ ដាណេ ជាម្ចាស់គ្លីនិកកែសម្ជស្ស ឌែម៉ូគ្លីនិក មានទីតាំង នៅម្តុំផ្សារទួលគោក ស្ថិតក្នុងខណ្ឌទួលគោក។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួនថៅកែហាងកែសម្ជស្ស ឌែម៉ូគ្លីនិក ខាងលើនេះ មន្ត្រីអាវុធហត្ថ បានទទួលបណ្តឹងពីជនរងគ្រោះ ដែលបានប្តឹងស្ត្រីសង្ស័យ ដោយចោទប្រកាន់ថា ស្ត្រីសង្ស័យ បានបើកហាងកែសម្ផស្ស ខាងលើដោយផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឱ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឱ្យរួមតូចដូចនៅក្រមុំ (ហ្ស៊ីន) ដោយយកតម្លៃ វេលាចំនួន៧០០ដុល្លារ។ ពេលផ្តល់សេវារួចរាល់ ស្រាប់តែមានវិក្កយបត្រដល់ទៅ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។

ប្រភពដដែលបន្តថា លុះជនរងគ្រោះបានតវ៉ាលើសេវាផ្សេងៗ ដោយសុំត្រឹម២០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យបានទាមទារ៨០០០ដុល្លារ បើមិនបាន៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកឱ្យខ្មាសគេ អំពីរូបភាពជនរងគ្រោះកំពុលទទួលសេវាដេរប្រដាប់ ភេទ។ ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅការិយាល័យជំនាញ របស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេសឱ្យ ចាប់ខ្លួនស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ ជាម្ចាស់ហាងកែសម្ជស្សរូបនេះ តែម្តង។

ប្រភពខាងលើ បានបង្ហើបឱ្យដឹងថា ក្រោយពេលចាប់ខ្លួន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ស្ត្រីសង្ស័យឈ្មោះ ហូវ ដាណេ បានឆ្លើយ សារភាពថា រាល់ពេលខ្លួនផ្តល់សេវកម្មជូនអតិថិជន គឺភាគច្រើនជាតារា និងស្រីស្អាត គឺតែងតែលួចថតវីដេអូជានិច្ច។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងតែនាំស្ត្រីសង្ស័យទៅឆែកឆេររកវីដេអូ ដែលនាងលួចថតនៅក្នុងហាងកែសម្ផស្សឈ្មោះ ឌែម៉ូគ្លីនិក នៅម្តុំផ្សារទួលគោក ដើម្បីស្វែងរកភស្តុតាងបន្ថែម។

គួរបញ្ជាក់ថា ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ឈ្មោះហូវ ដាណេ រូបនេះ គឺជាស្ត្រីមេម៉ាយកូន២ និងទើបតែចូលរោងការជាមួយ សេដ្ឋីថៃវ័យក្មេងឈ្មោះ ទហាមមារាត ទហុរាតហៀនង នៅក្នុងវីឡាដ៍ស្កឹមស្កៃរបស់ខ្លួន ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅ ដោយមានតារាៗប្រុស និងស្រីល្បីៗ ជាច្រើនរូបចូលរួម ហើយត្រូវគេផ្សព្វផ្សាយ និងថតរូបបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ផ្អើលពេញផ្ទៃប្រទេស។ ស្រាប់តែមិនបានប៉ុន្មានផង ក៏ត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងរឿងលួចថតរូប (ដេរប្រដាប់ភេទ) របស់ អតិថិជន ដើម្បីគំរាមជំរិតទារប្រាក់ទៅវិញ៕

RELATED ARTICLES