Tuesday, November 19, 2024
Homeតារាខ្មែរនី រតនា ជិតចូលរោងការ សរសើរភរិយាពេញៗមាត់ក្នុងថ្ងៃខួបកំណើត

នី រតនា ជិតចូលរោងការ សរសើរភរិយាពេញៗមាត់ក្នុងថ្ងៃខួបកំណើត

នៅសល់តែកន្លះខែទៀត ចូលរោងការ នី រតនា និងគូដណ្តឹង កាន់តែផ្អែមល្ហែមទៅៗ ដែលធ្វើឲ្យមហាជនមានការច្រណែន និងសរសើរអ្នកទាំង២ថា ពិតជាស្រលាញ់គ្នាដូចស្រមោចហើយនិងស្ករ។ ខណៈដែលយប់មិញនេះ គូដណ្តឹងលោកនី រតនា បានធ្វើខួបកំណើតឲ្យ។

លោកនីរតនា បានបង្ហោះសារក្នុអទំព័រហ្វេសប៊ុកថា “ជីវិតមានគូ ពិតជាខុសឆ្ងាយពីជីវិតនៅកម្លោះមែន អរគុអូនសម្លាញ់ ដែលបានធ្វើខួបកំណើតអោយបងកាលពីយប់មិញ ខួបឆ្នាំនេះមិនដូចឆ្នាំមុននោះទេ បងពិតជាមានក្ដីសុខ និងភាពកក់ក្ដៅខ្លាំងណាស់ ដែលទទួលបានការយកចិត្តទុកដាក់ពីអូន ជាពិសេស ក៏សូមអរគុណដល់ប៉ាម៉ាក់ទាំងសងខាងសម្រាប់ការផ្តល់ភាពកក់ក្តៅដល់”។

គួរបញ្ជាក់ថា បេក្ខជនលើកពាន Cambodia Idol រដូវកាលទី១ នឹងដឹកដៃគូដណ្តឹង កញ្ញាវណ្ណ សុភក្តិណា ចូលរោងការនៅថ្អៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីពួកគេទាំងគេទាំង២ ភ្ជាប់ពាក្យកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨៕

RELATED ARTICLES