កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ មានករណីនាំខ្លួនម្ចាស់គ្លីនិកឌែម៉ូ មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ ពាក់ព័ន្ធករណីថតវីដេអូអតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្ស (ដេរប្រដាប់ភេទ) ដើម្បីគំរាមទារប្រាក់នោះ នៅល្ងាចថ្ងៃដដែលនោះ អ្នកនាងស្រីម៉ុច ក៏បានបង្ហោះសារខ្លីមួយថា “ក្នុងនាមខ្ញុំជា presenter របស់ DC Dermo clinic ខ្ញុំជឿជាក់យ៉ាងម៉ុតមាំចំពោះគ្លីនិក មានមនុស្សជាច្រើនដែលបានឆ្លងកាត់ការកែសម្ភស្សនៅនីនោះដោយ free ព្រោះបងស្រីជាមនុស្សមានទឹកចិត្តល្អស្រលាញ់រាប់អានអ្នកនៅជុំវិញខ្លួន ។ បងស្រីយល់ថាលុយវាសំខាន់ តែមិនដល់ថ្នាក់អំពើយថោកទាបអីក៍ហ៊ានធ្វើ ដើម្បីលុយនោះទេ ។ ( ហើយសំខាន់មានអ្នកនិយាយថា មានការចាប់ខ្លួន ពាក្យទាំងនោះវាមិនសមហ្នឹងនិយាយនោះទេ គឺគាត់មិនបានធ្វើអីខុសទេ ហើយគាត់ចូលទៅទីនោះគឺការអញ្ចើញទៅសួរនាំ ទៅតាមនិតិវិធីរបស់ប៉ូលិស ហើយគាត់ជាពលរដ្ថគោរពច្បាប់ចឹងគាត់ត្រូវតែចូលទៅ រកភាពយុត្តិធម៍ចំពោះខ្លួនគាត់ដូចគ្នា)។
គួបញ្ជាក់ថា ស្ត្រីមេម៉ាយរូបស្រស់ ជាថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ដែលទើបរៀបការជាមួយអ្នកជំនួញថៃវ័យក្មេង កាលពីប៉ុន្មាន ថ្ងៃមុននេះ ត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន ពាក់ព័ន្ធករណីថតវីដេអូអតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្ស (ដេរប្រដាប់ភេទ) ដើម្បីគំរាមទារប្រាក់ ហើយបន្ទាប់ពីសួរនាំរួច សមត្ថកិច្ចក៏បានឲ្យអ្នកស្រីទៅឆែកកាមេរ៉ា បន្ទាប់មក សមត្ថកិច្ចបានចាកចេញ ដោយមិនមានការឃាត់ខ្លួនម្ចាស់គ្លីនិកឡើយ។
ស្ត្រីជាថៅកែហាងដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះហូវ ដាណេ ជាម្ចាស់គ្លីនិកកែសម្ជស្ស ឌែម៉ូគ្លីនិក មានទីតាំងនៅម្តុំផ្សារទួលគោក ស្ថិតក្នុងខណ្ឌទួលគោក។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួនថៅកែហាងកែសម្ជស្សឌែម៉ូគ្លីនិក ខាងលើនេះ មន្ត្រីអាវុធហត្ថបានទទួលបណ្តឹងពីជនរងគ្រោះ ដែលបានប្តឹងស្ត្រីសង្ស័យ ដោយចោទប្រកាន់ថា ស្ត្រីសង្ស័យ បានបើកហាងកែសម្ផស្ស ខាងលើដោយផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឱ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឱ្យរួមតូចដូចនៅក្រមុំ (ហ្ស៊ីន) ដោយយកតម្លៃ វេលាចំនួន៧០០ដុល្លារ។ ពេលផ្តល់សេវារួចរាល់ ស្រាប់តែមានវិក្កយបត្រដល់ទៅ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។
ប្រភពដដែលបន្តថា លុះជនរងគ្រោះបានតវ៉ាលើសេវាផ្សេងៗ ដោយសុំត្រឹម២០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យបានទាមទារ៨០០០ដុល្លារ បើមិនបាន៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកឱ្យខ្មាសគេ អំពីរូបភាពជនរងគ្រោះកំពុលទទួលសេវាដេរប្រដាប់ ភេទ។ ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅការិយាល័យជំនាញ របស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេសឱ្យ ចាប់ខ្លួនស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ ជាម្ចាស់ហាងកែសម្ជស្សរូបនេះ តែម្តង។
ប្រភពខាងលើ បានបង្ហើបឱ្យដឹងទៀតថា ក្រោយពេលចាប់ខ្លួន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ស្ត្រីសង្ស័យឈ្មោះ ហូវ ដាណេ បានឆ្លើយ សារភាពថា រាល់ពេលខ្លួនផ្តល់សេវកម្មជូនអតិថិជន គឺភាគច្រើនជាតារា និងស្រីស្អាត គឺតែងតែលួចថតវីដេអូជានិច្ច៕