Tuesday, November 19, 2024
Homeតារាខ្មែរអ្នកនាងយុគ ចិន្តា មិត្តភក្តិជួបទុក្ខលំបាក ត្រូវរួមសុខទុក្ខជាមួយគ្នា

អ្នកនាងយុគ ចិន្តា មិត្តភក្តិជួបទុក្ខលំបាក ត្រូវរួមសុខទុក្ខជាមួយគ្នា

ក្រោយពីផ្ទុះព័ត៌មានកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងលោកស្រីហូវ ដេនេ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះ អ្នកនាងយុគ ចិន្តា ដែលជាមិត្តភក្តិជិតដិតបំផុត បានប្រាប់ថា យប់មិញអ្នកនាងនិងលោកស្រីហូវ ដានេ បាននៅជាមួយគ្នាពេញមួយយប់ បន្ទាប់ពីអ្នកនាងចេញពីសម្ពោធកុនរបស់អ្នកនាងទូច ស្រីលក្ខណ៍។

អ្នកនាងយុគ ចិន្តា បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា “ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ មនុស្សម្នាក់ៗបានទទួលសាទរឆ្នាំថ្មីឆ្នាំសកល២០១៩គ្រប់ៗគ្នា ! ជឿជាក់ថា នរណាៗក៏តែងតែផ្សងប្រាថ្នាសូមអោយរឿងរ៉ាវដែលកើតមានមិនល្អអោយរសាត់តាមឆ្នាំចាស់អោយអស់ ហើយរាល់ការបរាជ័យឬភាពសោកសៅនៃឆ្នាំចាស់នឹងផ្លាស់នាំមកនូវជោគជ័យមិនថាមុខជំនួញ ឬក៏ការងារនឹងប្រាថ្នាសូមនូវភាពរីករាយសេចក្តីសុខ សុភមង្គល នឹងទទួលយកតែភាពរីកចំរើន មិត្តភាពល្អៗ មនុស្សល្អៗជុំវិញខ្លួន!”។

អ្នកនាងក៏បានបន្ថែមថា “នាងខ្ញុំជាមិត្តភ័ក្តិស្និទស្នាលម្នាក់របស់ម្ចាស់ហាងកែសម្ផស្សឌែម៉ូគ្លីនីក សូមបញ្ជាក់ថា កាលពីរាត្រី ថ្ងៃម្សិលមិញ02/01/19 បន្ទាប់ពីនាងខ្ញុំចាកចេញពីកម្មវិធីសម្ភោធកុនរបស់អ្នកនាង ទូច ស្រីលក្ខណ៍ នាងខ្ញុំបាននៅជាមួយគាត់ពេញមួយយប់, ហេតុអី្វបានជានាងខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ? ព្រោះមានសារពត៌មានមួយបានសរសេថា គាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ឃុំឃាំងមិនអោយទៅណា ពត៌មានទាំងនេះមិនពិតប្រាកដដូចអ្វីដែលបានចុះផ្សាយនោះទេ, នាងខ្ញុំសូមច្រានចោលនូវការចោទប្រកាន់នេះ….សមត្ថកិច្ចគ្រាន់តែអញ្ជើញគាត់ចូលបំភ្លឺពីករណីដែលជាប់ពាក់ព័ន្ធពីបទការថតវីដេអូរបស់អតិថិជនដែលទៅកែសម្ផស្សដើម្បីគំរាមទារប្រាក់តែប៉ុណ្ណោះ”។

ជាចុងក្រោយ អ្នកនាងក៏បានបន្ថែមថា “នាងខ្ញុំជឿថា ភាពយុត្តិធម៌ប្រាកដជាដោះស្រាយដោយសន្តិវិធី យើងទុកតួនាទីអោយសមត្ថកិច្ចជំនាញជាអ្នកសាកសួរពីរឿងដើមទងនៃករណីរឿងខាងលើនេះ សូមមេត្តាជួយផ្តល់កំលាំងចិត្តដល់ភាគីទាំងពីរផង សូមមេត្តាកុំជេរ ឬនិយាយបន្ថែមពីបញ្ហាទាំងនេះ បើទោះបីជាម្នាក់ណាខុស ទុកពេលវេលាសំរាប់សមត្ថកិច្ចដោះស្រាយដោយសន្តិវិធី នឹងតាមនិតិវិធីនៃច្បាប់ នាងខ្ញុំគិតថា ចិត្តរបស់មនុស្សយើងម្នាក់ៗនៅពេលដែលឃើញមិត្តភក្តិជួបទុក្ខលំបាកត្រូវតែរួមសុខរួមទុកជាមួយគ្នា ដោយក្តីស្រលាញ់ជឿជាក់ផ្តល់កំលាំងចិត្តគ្រប់ពេលវេលា ពីមិត្តម្នាក់នេះ!”៕

RELATED ARTICLES