Monday, January 20, 2025
Homeព័ត៌មានជាតិមិនថា មិនស្គាល់គ្នា ឬជាសាច់ញាតិនោះទេ គាត់ប្រចណ្ឌទាំងអស់ ចុងក្រោយទៅចងកក្នុងបន្ទប់ដេក

មិនថា មិនស្គាល់គ្នា ឬជាសាច់ញាតិនោះទេ គាត់ប្រចណ្ឌទាំងអស់ ចុងក្រោយទៅចងកក្នុងបន្ទប់ដេក

ខេត្តរតនគិរី ៖ ហេតុការណ៍ប្រពន្ធប្រចណ្ឌប្តីចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង០៦នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះក្នុងបន្ទប់ដេករបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ។

ស្ត្រីគិតខ្លីដែលប្រចណ្ឌប្តីខ្លាំង រហូតដល់ដាច់ចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន មានឈ្មោះបៀន ផែវ អាយុ៣៤ឆ្នាំ ជាជនជាតិទំពួន មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។


តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក ប្តីប្រពន្ធជនរងគ្រោះរស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មាននោះទេ ដោយសារតែភាគីស្ត្រីរងគ្រោះជាប្រពន្ធ ជាមនុស្សមានចិត្តប្រចណ្ឌហួងហែងប្តីខ្លាំងណាស់ សូម្បីតែឃើញប្តីនិយាយជាមួយមនុស្សស្រី មិនថា មិនស្គាល់គ្នា ឬជាសាច់ញាតិអ្វីនោះទេ តែងមានចិត្តប្រចែប្រចណ្ឌជានិច្ច រហូតធ្វើឱ្យជីវិតគ្រួសារ រស់នៅជួបភាពរកាំរកូស ឈ្លោះប្រកែកគ្នាមិនស្វាង ដោយសារតែការមិនទុកចិត្តលើគ្នាទៅវិញទៅមក។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានប្រចណ្ឌប្តីរបស់ខ្លួនជាមួយនឹងស្ត្រីម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នា ហើយទោះជាបុរសជាប្តីព្យាយាមពន្យល់ហេតុផល និងអះអាងថា មិនមានអ្វីនឹងគ្នាក៏ដោយ ក៏ស្ត្រីរងគ្រោះជាប្រពន្ធនៅតែមិនជឿសម្តី រហូតដល់ ចុងក្រោយឆ្លៀតពេលដែលប្តី មិននៅផ្ទះ ក៏លបធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ដេកតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោងកើតេហតុខាងលើ បុរសជាប្តីចូលទៅក្នុងផ្ទះ បើកទ្វារបន្ទប់ ក៏ប្រទះឃើញប្រពន្ធ ចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង៕

RELATED ARTICLES