Monday, November 18, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ អាចបំពេញបំណងប្រពន្ធ រៀបការជាចំហបានទេ?

ខេមរៈ សិរីមន្ដ អាចបំពេញបំណងប្រពន្ធ រៀបការជាចំហបានទេ?

ខេមរៈ សិរីមន្ដ នៅតែមានមន្ដស្នេហ៍ដូចមុនដដែល បើទោះជារូបគេព្រមបង្ហាញប្រពន្ធកូនក្ដី តែរហូតមកដល់ពេលនេះ នៅតាមឆាកតន្រ្ដីមួយចំនួន សិរីមន្ត មិនខុសប្លែកពីមុនឡើយ គឺក្រមុំៗតែងព័ទ្ធឱបថើបមិនថយចុះនោះទេ។

យ៉ាងណា ត្រឹមតែព្រមទទួលស្គាល់ថា មានប្រពន្ធកូននេះ មិនទាន់គ្រប់គ្រាន់ និងផ្ដល់ភាពកក់ក្ដៅដល់ភរិយារបស់តារាចម្រៀងល្បីល្បាញខេមរៈ សិរីមន្ដ គឺអ្នកនាងផល្លី បាននោះទេ ព្រោះប្រពន្ធតារាចម្រៀងហង្សមាស រូបនេះ ចង់ឃើញបំផុត គឺស្វាមីរបស់នាងដឹកដៃនាងចូលរោងការតាមប្រពៃណីខ្មែរ ជាចំហ ដូចកំពូលតារាចម្រៀងព្រាប សុវត្ថិ ហើយមានកូនប្រុសស្រីរបស់នាងទាំង៣នាក់អមដំណើរ។

សំណួររបស់មហាជនដែលចង់ដឹងថា តើខេមរៈ សិរីមន្ដ ហ៊ានធ្វើឲ្យប្រពន្ធរំភើបដែលស្រី្ដគ្រប់រូប តែងប្រាថ្នាចង់បាន តាមរយៈការក្រាបផ្ទឹមតាមប្រពៃណីខ្មែរដែរទេ?

ខេមរៈ សិរីមន្ដ ធ្លាប់និយាយថា លោកបានរៀបការម្ដងទៅហើយជាមួយភរិយា កាលពីឆ្នាំ២០០៩ ទើបពេលនេះមានកូន៣នាក់។ ប៉ុន្ដែនៅពេលដែលអ្នកគាំទ្រខេមរៈ សិរីមន្ដ ស្នើសុំឲ្យតារាចម្រៀងរូបនេះ បង្ហាញរូបថតថ្ងៃការដូចព្រាប សុវត្ថិ ដើម្បីឲ្យអស់មន្ទិលសង្ស័យនោះ សិរីមន្ដ បែរជាមិនហ៊ានទៅវិញ ទើបធ្វើឲ្យមហាជនយល់ថា ការពិត សិរីមន្ដ មិនទាន់បានរៀបការតាមប្រពៃណីខ្មែរ ដូចការលើកឡើងនោះឡើយ។

ខេមរៈ សិរីមន្ដ បានលាក់រឿងមានប្រពន្ធកូនដល់ទៅ៩ឆ្នាំ ទើបតែនៅឆ្នាំ២០១៨នេះទេ ដែលអតីតតារាចម្រៀងផលិតកម្ម U2 និងសាន់ដេ រូបនេះ ព្រមសារភាពថា រូបគេពិតជាមានប្រពន្ធនិងកូន៣នាក់ ពិតប្រាកដមែន។

ការថ្លែងរបស់ខេមរៈ សិរីមន្ដ ថា មិនមែននៅកំលោះបែបនេះ ធ្វើឲ្យក្រមុំៗមួយចំនួន ស្រងាកចិត្ត ព្រោះខំតាមស្នេហ៍តារាចម្រៀងរូបនេះ ជាច្រើនឆ្នាំមកហើយ ដោយស្មានថា នៅមិនទាន់មានសង្សារទេ តែដឹងអី‌! មានប្រពន្ធនិងកូន៣នាក់ទៅហើយ។

ដោយឡែក ក្រុមអ្នកគាំទ្រតារាចម្រៀងរូបនេះមួយចំនួនទៀត បានឲ្យដឹងថា ទោះជាសិរីមន្ដ មានប្រពន្ធនិងកូនច្រើនជាងហ្នឹង ក៏ពួកគេនៅតែគាំទ្រអ្នកចម្រៀងរូបនេះដូចមុនដដែល។

ខេមរៈ សិរីមន្ដ បានចាប់ដៃភរិយាអ្នកនាងផល្លី កាលពីឆ្នាំ២០០៩ ហើយពេលនេះទទួលបានចំណងដៃកូន៣នាក់ កូនទី១. ឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជាង៥ឆ្នាំ, កូនទី២. ឈ្មោះខេមរៈ ស្រ្ដី អាយុជាង២ឆ្នាំ និងកូនស្រីទី៣ ឈ្មោះខេមរៈ មន្ដរាជនី អាយុជាង១ខែ។

ខេមរៈ សិរីមន្ដ មិនមានគម្រោងយកកូនទី៤ថែមទៀតនោះទេ ដោយតារាចម្រៀងនេះថា រូបគេសូមអរគុណភរិយាដែលធ្វើអ្វីៗគ្រប់យ៉ាង តាំងពីចាប់ដៃគ្នាកន្លងមក ហើយមានអារម្មណ៍ថា ស្កប់ស្កល់ដែលប្រពន្ធផ្ដល់ឲ្យ មិនទាមទារអ្វីលើសពីនេះទៀតទេ។

សិរីមន្ដ ក៏បានបង្ហាញរូបភាពនាំភរិយាទៅដើរលេងកម្សាន្ដថ្ងៃឆ្លងឆ្នាំហើយបង្ហាញពីភាពផ្អែមល្ហែមជាងព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ ទៅទៀត។

ថ្វីត្បិតតែខេមរៈ សិរីមន្ដ បង្ហាញសកម្មភាពស្រលាញ់ភរិយាកូន៣ ស្ទើរលេបមែន តែតារារូបនេះនៅតែមិនបណ្ដើរភរិយាតាមកមមមវិធីអ្នកសិល្បៈគ្រប់ជំហានដូចគូស្នេហ៍តារាមួយចំនួនផ្សេងៗទៀតឡើយ។

សិរីមន្ដ ក៏មិនបានសន្យាថា នឹងរៀបការជាមួយអ្នកនាងផល្លី ជាចំហនៅឆ្នាំណាដែរ ខណៈដែលកេរ្តិ៍ឈ្មោះរបស់សិរីមន្ដ នៅពេលដែលចូលជ្រកនៅហង្សមាស ជាង១ឆ្នាំនេះ ត្រូវបានមហាជនមើលឃើញថា មិនទាន់ល្បីខ្លាំងដូចកាលនៅសាន់ដេ ឡើយ៕

RELATED ARTICLES