Monday, January 20, 2025
Homeព័ត៌មានជាតិរត់ចោលប្រពន្ធកូនតែ៣ថ្ងៃប៉ុណ្ណោះ គាត់ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច

រត់ចោលប្រពន្ធកូនតែ៣ថ្ងៃប៉ុណ្ណោះ គាត់ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច

ខេត្តឧត្តរមានជ័យ ៖ ករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់កណ្តាលព្រៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចកណ្តាលព្រៃមួយកន្លែង ស្ថិកក្នុងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង។

សពបុរសរងគ្រោះដែលត្រូវគេប្រទះឃើញដេកស្លាប់ក្នុងព្រៃ មានឈ្មោះប៊ូ សុខជាតិ អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះរូល អាយុ២៥ឆ្នាំ និងមានកូន ក្នុងបន្ទុកចំនួន៦នាក់ សព្វថ្ងៃមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ប្តីរបស់នាងក៏ចាប់ផ្តើមនិយាយរវើរវាយជាថ្មីម្តងទៀតថា មានគេដេញតាមវាយធ្វើបាប រួចក៏បានរត់ចូលទៅក្នុងព្រៃខាងកើតភូមិបាត់ទៅ។ ភ្លាមៗនោះ នាងនិងកូនៗ ព្រមទាំងសាច់ញាតិ ក៏បាននាំគ្នាដើតាមស្វែងរកប្តីពេញព្រៃដែរ តែរកមិនឃើញសោះ។ លុះមកដល់ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ដោយសារតែមិនអស់ចិត្ត ទើបនាងបានតាមទៅរកប្តី នៅក្នុងព្រៃម្តងទៀត ស្រាប់តែពេលដើរទៅរកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញប្តីរបស់នាងដេកស្លាប់នៅកណ្តាលព្រៃបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយពិនិត្យិតែម្តង។

 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារអាការ ខ្យល់គរ ដាច់បាយ និងមិនមានស្លាកស្នាមអ្វី សង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ៕

RELATED ARTICLES