Wednesday, November 20, 2024
Homeតារាខ្មែរឌុច សុភា គ្រោះថ្នាក់របួសជើងម្ខាង

ឌុច សុភា គ្រោះថ្នាក់របួសជើងម្ខាង

ឌុច សុភា ដែលកំពុងថតរឿងភាគឲ្យទូរទស្សន៍ហង្សមាស ”ខ្ញុំមានញ្ញាណលើស” នោះ បានធ្វែសប្រហែសរអិលដួល ធ្វើឲ្យថ្លស់ជើងម្ខាង ផ្នែកខាងឆ្វេង រុំប៉ង់ស៊ីម៉ង់ តម្រូវឲ្យព្យាបាលរយៈពេលដល់ទៅ៧សប្ដាហ៍ឯណោះ ។

អ្នកមេម៉ាយដ៏ស្រស់សោភានេះ បានបង្ហាញអារម្មណ៍ធុញថប់ក្នុងអារម្មណ៍ជាខ្លាំង នៅពេលដែលនាងទៅណា ក៏មិនរួច ហើយដើរកាន់ឈើច្រត់។ តែយ៉ាងណា សុភា ថា នាងត្រូវតែទ្រាំ ព្រោះនៅសល់តែ៥សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងអាចដើរបានតិចៗវិញ ដោយមិនបាច់កាន់ឈឺច្រត់ឡើយ។

ឌុច សុភា ដែលផ្អាកអាជីពសម្ដែងជាង៥ឆ្នាំក្រោយ ប៉ះស្នេហ៍មន្ដ្រីធំផ្កាយ២នោះ បានវិលមករកអាជីពចាស់វិញ កាលពីឆ្នាំ២០១៨ តាមរយៈការសម្ដែងរឿងភាគឲ្យទូរទស្សន៍ហង្សមាស ”ផ្កាថ្ម” ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ទោះជាសោភា ត្រូវធ្លាក់កូដ ពីធ្លាប់តែធ្វើជាតួឯក មកធ្វើជាតួម្ដាយក្ដី។ ដោយអាចស្ដារមុខមាត់បានឡើងវិញខ្លះៗនេះហើយ ទើបសុភា ឈានមកថតរឿង ”ខ្ញុំមានញ្ញាណលើស” ក្នុងឋានៈជាតួម្ដាយទៀត តែសុភា ហាក់ជួបយីអ៊ុនដាក់ ព្រោះរអិលដួល បណ្ដាលឲ្យដាច់សរសៃតូចជើងឆ្វេង ដើរមិនរួចឡើយ។

ឌុច សុភា បានលែងលះអតីតប្ដី លោកពៅ សីហា​ប៉ូលិសអន្ដោប្រវេសន៍ច្រកព្រំដែនបាវិត ខេត្តស្វាយរៀង កាលពីឆ្នាំ២០១១ ដោយពេលនេះបន្សល់ចំណងដៃកូនប្រុសម្នាក់ ឈ្មោះខេនខេន អាយុជាង៧ឆ្នាំ។ ការវិលត្រឡប់មករកអាជីពចាស់របស់សុភា នៅពេលនេះត្រូវបានមហាជនជាច្រើនលើកឡើងថា សុភា ត្រូវលោកផ្កាយ២ ដោះលែងឲ្យមានសិទ្ធិសេរីភាពឡើងវិញហើយ៕

RELATED ARTICLES