Wednesday, November 20, 2024
Homeតារាខ្មែររតនៈ ពិសី ហោះទៅនៅសិង្ហបូរី ច្រៀង១៣បទ ឲ្យឧកញ៉ស្តាប់

រតនៈ ពិសី ហោះទៅនៅសិង្ហបូរី ច្រៀង១៣បទ ឲ្យឧកញ៉ស្តាប់

តារាចម្រៀងដើមទ្រូងធំមូលក្លំទ្រលុកទ្រលន់ រតនៈ ពិសី បាន ឡើងយន្ដហោះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែមករា នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីទៅច្រៀងសម្ដែងក្នុងកម្មវិធីជប់លៀងមួយ របស់លោកឧកញ៉ានី សម្បត្តិ នៅប្រទេសសិង្ហបុរី។

អ្នកចម្រៀងតូចច្រឡឹង រតនៈ ពិសី រួមដំណើរជាមួយតន្រ្ដីករ លោកប៊ុន សម្បត្តិ និងគុណ សុទ្ធិស័ក្ក រួមទាំងតារាចម្រៀងគឹម កែវមរកត , អេម៉ា និងសូលីតា ជាដើម។

រតនៈ ពិសី បានឲ្យដឹងថា ចំពោះមូលហេតុដែលលោកឧកញ៉ា មិនហៅតារាល្បីៗលំដាប់កំពូលទៅច្រៀង ហើយយកតារាល្បីល្មមៗទៅនោះ គឺកម្មវិធីទាំងមូល គេតម្រូវឲ្យតារាខ្មែរ ទាំងអស់ច្រៀងជាភាសាបរទេស ហើយក្នុងនោះ នាងបានត្រៀមបទចម្រៀងជាភាសាចិន ៨បទ និងបទជាភាសាអង់គ្លេស ៥បទផងដែរ។

រតនៈ ពីសី ថ្លែងថា ”ខ្ញុំត្រូវច្រៀងនៅយប់ថ្ងៃទី១៣ ខែមករា ហ្នឹង ហើយនៅយប់ថថ្ងៃទី១២នេះ ពេលទៅដល់​គេជូនដើរលេង ហើយនៅថ្ងៃទី១៤ មុនមកវិញ ក៏គេជូនដើរលេងដែរ។ នេះជាលើកទី៣ហើយសម្រាប់ខ្ញុំ ក្នុងការចេញទៅប្រទេសសិង្ហបុរីហ្នឹង”។

រតនៈ ពិសី បានឲ្យដឹងថា ក្រោយពេលត្រឡប់វិលមកពីការច្រៀងសម្ដែងនៅប្រទេសសិង្ហបុរី នេះ នៅនៅអំឡុងចុងខែកុម្ភៈ ឬដើមខែមីនា នាងត្រៀមចេញទៅច្រៀងសម្ដែងនៅប្រទេសអូស្រា្ដលី ហើយវិលវិញ ត្រៀមចេញទៅច្រៀងសម្ដែងនៅប៉ែកអឺរ៉ុប ដល់ទៅ១១ប្រទេសទៀតផងដែរ ក្នុងឆ្នាំ២០១៩នេះ។

តារាចម្រៀងរតនៈ ពិសី ក៏បង្ហើបឲ្យដឹងដែរថា ចំពោះតម្លៃខ្លួនដែលនាងច្រៀង១យប់ ក្នុងកម្មវិធីជប់លៀងកូនលោកឧកញ៉ានី សម្បត្តិ រៀនចប់ថ្នាក់បរិញ្ញាប័ត្រនៅសិង្ហបុរី នេះ នាងត្រូវម្ចាស់កម្មវិធីជូនថ្លៃខ្ទង់១៥០០ទៅ២០០០ដុល្លារ។ ដោយឡែក សម្រាប់ការចំណាយធ្វើដំណើរ និងការស្នាក់នៅសណ្ឋាគារ គឺត្រូវបានលោកឧកញ៉ារៀបចំចាត់ចែងឲ្យទាំងអស់ ហេតុនេះហើយបានជានាងមានមោទនភាពខ្លាំងណាស់ចំពោះការបានទៅច្រៀងកម្មវិធីពិសេសនៅសិង្ហបុរី លើកនេះ៕

RELATED ARTICLES