Tuesday, April 30, 2024
Homeកីឡាអន្ដរជាតិGuangzhou តាមប្រមាញ់ខ្សែបម្រើ Mousa Dembele

Guangzhou តាមប្រមាញ់ខ្សែបម្រើ Mousa Dembele

បន្ទាប់ពីការបរាជ័យរបស់ក្លឹប Beijing  Guoan ក្នុងការតាមប្រមាញ់យកកីឡាករខ្សែបម្រើ Mousa Dembele ពីក្លឹប Tottenham ក្លឹបបាល់ទាត់ចិនដដែល Guangzhou ចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ។ នេះបើយោងតាមប្រភបព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃ អង្គារ ទី15 ខែមករា ឆ្នាំ2019។

ប្រភពពព័ត៌មានដដែលនេះ បានឱ្យដឹងទៀតថា ក្លឹបហ៊ានឱ្យតម្លៃខ្លូនកីឡាករវ័យ31ឆ្នាំ ចំនួនជាង14លានដុល្លារ។

កាលពីសប្តាហ៍មុន ក្លឹបបាល់ទាត់ចិន Beijing Guoan ចង់បានកីឡាករសញ្ជាតិប៊ែលហ្ស៊ិក តែការចរចាត្រូវបរាជ័យ។

Mousa Dembele បានបង្ហាញវត្តមានឱ្យ ក្លឹប Tottenham ត្រឹមតែ13ប្រកួតប៉ុណ្ណោះ សម្រាប់រដូវកាលនេះ ស្របពេលដែលកុងត្រារបស់គេត្រូវអស់សុពលភាពនៅរដូវក្តៅនេះ។ ក្លឹប Tottenham ទំនងជាមិនបន្តកុងត្រាថ្មីឱ្យកីឡាកររូបនេះទេ។

បន្ទាប់ពីការទាមទារតម្លើងប្រាក់ឈ្នួល និងការបង្ហាញវត្តមានឱ្យបានញឹកញាប់មិនបានសម្រេច ទើបធ្វើឱ្យ Mousa Dembele ចង់ចាកចេញពី Tottenham។

កីឡាករ Mousa Dembele បានផ្លាស់មកលេងឱ្យក្លឹប Tottenham កាលពីឆ្នាំ2012 ក្រោយផ្ទេរមកពីក្លឹប Fulham កាលពីឆ្នាំ2012។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន7គ្រាប់ ក្នុងការបង្ហាញវត្តមាន180ប្រកួត៕

RELATED ARTICLES