Wednesday, November 20, 2024
Homeតារាខ្មែរនាយកុយ ចៅស្រីហក់ចូលសម្ដែងមិនឲ្យដឹង មានបំណងធំមួយក្នុងសិល្បៈ

នាយកុយ ចៅស្រីហក់ចូលសម្ដែងមិនឲ្យដឹង មានបំណងធំមួយក្នុងសិល្បៈ

ចៅស្រីតារាកំប្លែងល្បីឈ្មោះ លោកជួង ជី ហៅនាយកុយ កុមារីជី ឈិងលីន ដែលជាកូននាយកយ នោះ បានហក់ចូលអាជីពជាតារាសម្ដែង ដោយមិនឲ្យជីតារបស់គេដឹងឡើយ ព្រោះតែខ្លាចអ្នកកំប្លែងជើងចាស់រូបនេះ មិនព្រមឲ្យចូលលេងសិល្បៈ។

កុមារីជី ឈិងលីន បានឲ្យដឹងថា “ឆ្នាំនេះ នាងទើបមានអាយុត្រឹម៨ឆ្នាំប៉ុណ្ណោះ តែមិនដឹងជាយ៉ាងម៉េចទេ ស្រាប់តែស្រលាញ់អាជីពសម្ដែង ដកចិត្តមិនរួចឡើយ ទើបបានទៅធ្វើតេស្ដថតកុនជាបន្ដបន្ទាប់ រហូតបានថតរឿងដែលគេស្គាល់នាងច្រើន គឺរឿង ”ផ្កាថ្ម”រ បស់ទូរទស្សន៍ហង្សមាស។

ឆ្លើយតបសំណួរថា តើពេលបានថតកុននោះ មានអន្ដរាគមន៍ពីលោកតាកុយ និងឪពុករបស់នាង នាយកយ ឬអត់នោះ?

កុមារីឈិងលីន និយាយមិនបង្អង់ឡើយថា “គ្មានទេ គឺនាងជាប់ដោយការធ្វើតេស្ដសមត្ថភាពផ្ទាល់ខ្លួន ហើយអ្នកដឹកនាំរឿងខ្លះ ក៏មិនដឹងថា នាងជាចៅស្រីរបស់លោកតាកុយ និងជាកូនស្រីរបស់លោកប៉ាកយ ឡើយ”។

ក្រៅពីលេចធ្លោរក្នុងរឿង ”ផ្កាថ្ម” របស់ទូរទស្សន៍ហង្សមាស នោះ កុមារីជី ឈិងលីន ដែលកំពុងរៀននៅថ្នាក់ទី៨ សាលាឯកជនមួយនោះ ក៏ត្រូវបានគេចាប់អារម្មណ៍រឿងភាគនៅទូរទស្សន៍បាយ័ន រឿង ”រវាងយើង” ផងដែរ។

នាយកុយ

ប៉ុន្ដែកុមារីឈិងលីន បានឲ្យដឹងថា នាងគ្មានបំណងចាប់យកអាជីពកំប្លែង ដូចជីតា និងឪពុករបស់នាងឡើយ។

ចៅស្រីនាយកុយ បញ្ជាក់ថា ”ខ្ញុំចង់ក្លាយទៅជាតារាសម្ដែងអាជីពម្នាក់ ខ្ញុំអាចធ្វើបាន។ តែខ្ញុំមិនចង់ក្លាយទៅជាតារាកំប្លែង ដូចតា និងប៉ាខ្ញុំទេ។ មូលហេតុដែលខ្ញុំមិនប្រាប់ឲ្យតាខ្ញុំដឹងមុនថា ខ្ញុំចូលសម្ដែង ព្រោះខ្ញុំខ្លាចគាត់មិនឲ្យខ្ញុំចូលលេងសិល្បៈ “។

នាយកយ និងនាងប្រិមប្រិយ

មហាជនបានលើកឡើងថា ពេលនេះ នាយកុយ ដែលបានឲ្យកូនប្រុសឈ្មោះនាយកយ ប្រឡូកអាជីពកំប្លែងដើម្បីស្នងតំណែងលោកនាពេលអនាគតនោះ មានចៅស្រីម្នាក់ដ៏ស្រស់ស្អាត កំពុងរះលើវិថីសិល្បៈទៀតហើយ ហេតុនេះហើយ បានជាគេថា តារាកំប្លែងវ័យ៧០ប្លាយនេះ គឺពិតជាសម្បូរឈាមជ័រអ្នកសិល្បៈមែន៕

RELATED ARTICLES