Wednesday, November 20, 2024
Homeតារាខ្មែរប្រិមប្រិយ និងនាយក្រិន បញ្ជាក់ថា មិនមានរងរបួសធ្ងន់ធ្ងរនោះទេ ចំណែកនាយកុយ រងរបួសដៃស្តាំ ដេរ៧ថ្នេរ

ប្រិមប្រិយ និងនាយក្រិន បញ្ជាក់ថា មិនមានរងរបួសធ្ងន់ធ្ងរនោះទេ ចំណែកនាយកុយ រងរបួសដៃស្តាំ ដេរ៧ថ្នេរ

ត្បូងឃ្មុំៈ តារាកំប្លែងវ័យ៦៤ឆ្នាំ លោកជួង ជី ហៅនាយកុយ និងអ្នកកំប្លែងមាឌល្អិត នាយក្រិន និងនាងប្រិមប្រិយ បានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីម៉ោង៦ព្រឹក ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២១០៩ ក្នុងពេលដែលអ្នកទាំង៣ ធ្វើដំណើរពីខេត្តរតនគិរី មកភ្នំពេញ។

តាមព័ត៌មានបានឲ្យដឹងថា ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះ បណ្ដាលមកពីរថយន្ដម៉ាក Landcruiser ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR -9968 ដែលបើកបរដោយនាកុយ បានបែកកង់ និងរេទៅបុកដើមឈើ បណ្ដាលឲ្យរថយន្ដរងការខូចខាតដំណំផ្នែកខាងមុខ និងផ្នែកចំហៀងខាងស្ដាំ។

ដោយឡែក នាយកុយ បានរងរបួសដៃស្តាំ ដេរ៧ថ្នេរ ចំណែកនាយក្រិន និងប្រិមប្រិយ បានរួចផុតពីគ្រោះថ្នាក់នោះទេ ។

បើតាមការអះអាងពីនាយក្រិន និងនាងប្រិមប្រិយ បានរៀបរាប់ថា “កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ បានទៅសម្តែងនៅក្រុងបានលុង ខេត្តរតនគិរី លុះដល់វេលាទៀបភ្លឺវេលាម៉ោង៤និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ បានត្រឡប់មកវិញ ពេលមកដល់ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានជួបគ្រោះថ្នាក់បែកកង់ឡាន រេចង្កូតបុកដើមឈើ បណ្តាលឲ្យខូចខាតរថយន្តមួយកំណាត់មុខ។ នាងនិងនាយក្រិន មិនមានរងរបួសធ្ងន់ធ្ងរទេ ចំណែកនាយកុយ រងរបួសដៃស្តាំ ដេរ៧ថ្នេរ។ ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារនិងមិត្តភក្តិនាយកុយ បានខ្នះខ្នែងចេញទៅដឹកនាង នាយកុយ និងនាយក្រិន មកសង្គ្រោះនៅភ្នំពេញ”។

នាយក្រិន និងនាងប្រិមប្រិយ បានបន្តថា “ ពេលមកដល់ភ្នំពេញ នាងនិងនាយក្រិន បានបន្តការសម្តែងនៅទូរទស្សន័អាសុីអាគ្នេយ៍ បន្តទៀត ចំណែកនាយកុយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចុងក្រោយ នាងនិងប្រិមប្រិយ បានអរគុណដល់សមត្ថកិច្ច បងប្អូនរស់នៅក្បែរកន្លែងកើតហេតុ ជួយខ្នះខ្នែង យកអាសាពេលពួកគេទាំង៣រងគ្រោះថ្នាក់”៕

RELATED ARTICLES