គិតមកត្រឹមថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍ AFC Asia Cup រកឃើញ3ក្រុមហើយ ដែលមានកៅអីមួយ ឡើងទៅប្រកួតនៅក្នុងវគ្គ៨ក្រុម ។ ក្រុមទាំងបីនោះ រួមមាន ចិន វៀតណាម និងអ៊ីរ៉ង់។
ក្រុមអ៊ីរ៉ង់ បានយកឈ្នះក្រុមអូម៉ង់ ដោយលទ្ធផល២ទល់នឹង០ ស៊ុតបញ្ចូលទី ដោយកីឡាករ Jahanbakhsh នៅនាទី៣២ និងកីឡាករ Dejagah នៅនាទី៤១ នៅក្នុងតង់ទី១ ហើយបានរក្សាលទ្ធផលនេះ រហូតដល់ចប់ការប្រកួតផ្លូវការ៩០នាទី។
ក្រុមជម្រើសជាតិចិន បានផ្តួលក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ២-១ បើទោះជាថៃ នាំមុខមុន១-០ក៏ដោយ។ កីឡាករថៃ Jaided ស៊ុតបញ្ចូលទីនាំមុខចិនបានមួយគ្រាប់ នៅនាទី៣១។
ទោះជាយ៉ាងណាក្តី ចូលមកដល់តង់ទី២ ចិនរកគ្រាប់បាល់២គ្រាប់ ស៊ុតបញ្ចូលទីដោយកីឡាករ Xiao Zhi នៅនាទី៦៧ និងកីឡាករ Gao Lin ស៊ុតបាល់បាល់សំណាងបëណាល់ទី នៅនាទី៧១។
ចំណែកឯក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិហ្សកដានី កាត់សេចក្តីដោយការទាត់បាល់ប៉េណាល់ទី ៤ទល់នឹង២ បន្ទាប់ពីប្រយុទ្ធគ្នាមិនឈ្នះមិនចាញ់ ក្នុងម៉ោងបន្ថែម១២០នាទី។
ក្រោយទទួលបានជ័យជម្នះរៀងៗខ្លួន ក្រុមទាំង3 បានដឹកដៃគ្នាឡើងវគ្គ៨ក្រុម អង្គុយរង់ចាំក្រុមមួយចំនួនទៀត ដែលធ្វើការប្រកួតនៅថ្ងៃចន្ទ នេះ៕