Wednesday, November 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត កាន់ទុក្ខប្អូនស្រី សងលុយម្ចាស់កម្មវិធី ២មុឺនដុល្លារ

ខេមរៈ សិរីមន្ត កាន់ទុក្ខប្អូនស្រី សងលុយម្ចាស់កម្មវិធី ២មុឺនដុល្លារ

តារាចម្រៀងខេមរៈ សិរីមន្ត បានសងប្រាក់កក់ទៅម្ចាស់កម្មវិធីប្រគំតន្ត្រីជាច្រើនកម្មវិធី រយៈពេលពេញ1សប្តាហ៍ ដែលក្រុមហ៊ុនទាំងនោះសុទ្ធតែបានកក់សិរីមន្ត ឡើងច្រៀងតាមរយៈការប្រគំតន្ត្រីផ្សេងៗគ្នា។

ទឹកប្រាក់ដែលខេមរៈ សិរីមន្ត ត្រូវសងទៅក្រុមហ៊ុនទាំងឡាយ ក្រោយអាក់ខានឡើងច្រៀងតាមការកុងត្រានោះ មិនត្រូវបានកំណត់ជាក់លាក់ទេ ប៉ុន្តែក្រុមគ្រួសារសន្និដ្ឋានថា អាចចន្លោះពីជាង10.000ទៅ20.000ដុល្លារអាមេរិក។

លោកខេម ប៊ុនថន បងប្រុសខេមរៈ សិរីមន្ត បានប្រាប់ឱ្យដឹងនៅថ្ងៃដែលលោកទៅទទួលយកសពតារាចម្រៀងខេមរៈ ស្រីពៅ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃទី27 ខែមករា ថា សិរីមន្ត ត្រូវសងប្រាក់កក់ទៅបណ្តាក្រុមហ៊ុនទាំងឡាយ ដែលបានកក់ទុកនោះមែន។ ប៉ុន្តែក្រុមហ៊ុនទាំងនោះក៏មានការយោគយល់ដែរ ព្រោះសិរីមន្ត និងក្រុមគ្រួសារទាំងមូលកំពុងកាន់ទុក្ខ អ៊ីចឹងសិរីមន្ត មិនអាចច្រៀងសម្តែងបានទេ ហើយមានតែសងប្រាក់កក់ទៅភាគីម្ចាស់កម្មវិធីវិញ។

លោកខេម ប៊ុនថន បានអះអាងថា លោកមិនទាន់អាចដឹងថា ពេលណាទើបសិរីមន្ត មានអារម្មណ៍ល្អអាចឡើងឆាកតន្ត្រីឡើងវិញបានទេ ព្រោះពេលនេះ សិរីមន្ត នៅអាឡោះអាល័យប្អូនស្រីខ្លាំងណាស់។

ខេមរៈ ស្រីពៅ បានទទួលមរណភាពអាយុ28ឆ្នាំ កាលពីថ្ងៃទី25 ខែមករា ឆ្នាំ2019  នៅមន្ទីរពេទ្យមួយ នៅប្រទេសឥណ្ឌា  ដោយជំងឺសួត និងក្រលៀន។ សពខេមរៈ ស្រីពៅ ត្រូវបានដឹកពីប្រទេសឥណ្ឌា មកដល់ស្រុកវិញ កាលពីរាត្រីថ្ងៃទី27 ខែមករា ហើយបូជាវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត កាលពីថ្ងៃទី28 ខែមករា ឆ្នាំ2019។

ដោយឡែក នៅល្ងាចថ្ងៃទី30 ខែមករា នេះ ដែលជាថ្ងៃបុណ្យគម្រប់7ថ្ងៃរបស់ខេមរៈ ស្រីពៅ នៅផ្ទះតារាចម្រៀងខេមរៈ សិរីមន្ត ទល់មុខសួនសុបិនចម្ការព្រីង ខណ្ឌសែនសុខ នោះ គេឃើញមានសិល្បករជាច្រើនបានទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារ ខេមរៈ សិរីមន្ត។

ដោយឡែក សិរីមន្ត វិញ នៅតែស្រងូតស្រងាត់ និងនឹកនាដល់ប្អូនស្រីរបស់ ខ្លួនជាខ្លាំង បើទោះជាមានអ្នកសិល្បៈរួមអាជីព ព្យាយាមលួងលោមចិត្តឱ្យរូបគេកាត់ចិត្តខ្លះៗក៏ដោយ តែសិរិមន្ត ថា រូបគេអាណិត និងនឹកស្រណោះអឡោះអាល័យប្អូនស្រីកម្សត់ ខេមរៈ ស្រីពៅ របស់ខ្លួន គ្មានអ្វីប្រៀបផ្ទឹមបានឡើយ៕

RELATED ARTICLES