Wednesday, November 20, 2024
Homeតារាខ្មែរមាស សុខសោភា បាត់ប្តីថ្ងៃខួបគម្រប់៣៦ឆ្នាំ ទឹកមុខមិនសូវរីករាយសោះ

មាស សុខសោភា បាត់ប្តីថ្ងៃខួបគម្រប់៣៦ឆ្នាំ ទឹកមុខមិនសូវរីករាយសោះ

មាស សុខសោភា ត្រូវបានតារាចម្រៀងរួមអាជីព និងអ្នកគាំទ្រ (Fan) របស់នាងបានធ្វើខួបកំណើតឱ្យនាង កាលពីថ្ងៃទី២៩  ខែមករា ឆ្នាំ២០១៩ នេះ ដែលឆ្នាំនេះ តារាចម្រៀងល្បីល្បាញរបស់ផលិតកម្មថោន រូបនេះ មានអាយុគម្រប់៣៦ឆ្នាំ​​​ទៅហើយ។

គេឃើញមានតារាចម្រៀងសាន់ដេ សុខ ពិសី បានអបអរមាស សុខសោភា ក្នុងថ្ងៃពិសេសរបស់តារាចម្រៀងរូបនេះ ហើយពិសី ថែមទាំងបង្ហាញក្តីស្រលាញ់ចំពោះសោភា ដែលជាតារារៀមច្បងតាមរយៈការថើបថ្ពាល់អ្នកចម្រៀងថោន ទៀតផង។

អ្នកដែលចូលរួមខួបកំណើតមាស សុខសោភា បានឱ្យដឹងថា សុខ ពិសី បានជូនពរសុខសោភា ឱ្យកាន់តែល្បីថែមទៀត ហើយសម្រស់កាន់តែស្អាត និងរកលុយឱ្យបានកាន់តែច្រើន។ ចំណែកអ្នកចម្រៀងមាស សុខសោភា វិញ បានថ្លែងអំណរគុណ ចំពោះ សុខ ពិសី ដែលឆ្នាំនេះបានមកជូនពរនាងដោយផ្ទាល់តែម្តង។

គេកត់សម្គាល់ដែរថា ខួបកំណើតមាស សុខសោភា ឆ្នាំនេះ ពិតជាចម្លែកជាងឆ្នាំមុនៗ ព្រោះតារាចម្រៀងឱក សុគន្ធកញ្ញា ដែលត្រូវបានគេចាត់ទុកថា ជាគូប្រជែងជាមួយនាងដ៏តឹងតែងបំផុត រយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ក៏បានផ្ញើសារជូនពរសោភា ផងដែរ ហើយអ្វីដែលពិសេសនោះគឺ សុគន្ធកញ្ញា បានផ្តល់រហ័ស្សនាមឱ្យសោភា ថា ជា “រាជិនីសំឡេងផ្អែម”ទៀតផង។

ឱក សុគន្ធកញ្ញា ថ្លែងសារថា “ចង់និយាយថា រីករាយថ្ងៃខួបកំណើត My Idol រាជិនីសំឡេងផ្អែម ជូនពរឱ្យមានសម្រស់ស្រស់ស្អាត នៅតែ Cute ជានិច្ច សុខភាពល្អ ប្រាថ្នាអ្វី សូមឱ្យបានសម្រេច ហើយមានលុយចូលច្រើនៗ”។

មាស សុខសោភា រឹតតែរំភើបបន្ថែមពីលើសុខ ពិសី ចាប់ថើបទៅទៀត នៅពេលដែលបានឃើញសាររបស់ឱក សុគន្ធកញ្ញា ជូនពរនាងក្នុងថ្ងៃខួបគម្រប់វ័យ៣៦ឆ្នាំនេះ ខណៈ ដែលបងប្រុសនាង គឺលោកមាស សុខរតនៈ ក៏បានលើកនំខេកជូនពរនាង ឱ្យកាន់តែល្បីថែមទៀតដែរ។

ប៉ុន្តែអ្វីដែលចម្លែក ខួបកំណើតមាស សុខសោភា នៅឆ្នាំនេះ ខុសពីឆ្នាំមុន ព្រោះគេមិនឃើញប្តីនាង លោកអ៊ឹត រ៉ាដា មកធ្វើឱ្យដូចឆ្នាំមុនៗនោះឡើយ ទើបធ្វើឱ្យសោភា មិនសូវរីករាយចិត្ត ហើយគ្រាន់តែមិត្តភក្តិចេញទៅវិញអស់ តារាចម្រៀងថោន រូបនេះ បែរជាស្រងូតស្រងាត់ទៅវិញ។

អ្នករាំមាស សុខសោភា ម្នាក់ បានបង្ហើបឱ្យដឹងថា ស្វាមីមាស សុខសោភា មិនដែលភ្លេចថ្ងៃខួបកំណើតរបស់នាងឡើយ ប៉ុន្តែបើឆ្នាំនេះ លោករ៉ាដា មិនឃើញមកចូលរួម មានន័យថា លោកអាចជាប់ភារកិច្ចនៅក្រៅស្រុក ព្រោះអាណិកជនខ្មែរ-កាដាណា នេះ ចុះឡើងក្រៅស្រុកជាញឹកញាប់ណាស់។

អ្នករាំដែលសុំមិនឱ្យដាក់ឈ្មោះនោះ បន្ថែមទៀតថា មិនមែនប្តីមាស សុខសោភា មិនចូលរួមខួបកំណើតរបស់នាង មានន័យថា ពួកគេបែកបាក់គ្នានោះទេ គឺនៅតែស្រលាញ់គ្នាដូចមុនអ៊ីចឹង គ្រាន់តែពេលខ្លះមិនអាចនៅជាប់គ្នា ២៤ម៉ោងឡើយ។

មាស សុខសោភា បានភ្ជាប់ស្នេហាជាមួយលោកគ្រូពេទ្យអ៊ឹត រ៉ាដា រយៈពេល១១ឆ្នាំមកហើយ ដែលពួកគេបានរៀបការតាមបែបសាសនាគ្រឹស្ត ដោយគ្រាន់តែចូលព្រះវិហារ បំពាក់ចិញ្ចៀនគ្នាទៅវិញទៅមក នៅប្រទេសកាណាដា កាលពីឆ្នាំ២០០៨ ហើយរហូតមកដល់ពេលនេះ សោភា មិនទាន់ហ៊ានចូលរោង ការតាមប្រពៃណីខ្មែរឡើយ៕

RELATED ARTICLES