Wednesday, November 20, 2024
Homeតារាខ្មែរសុខ ពិសី ខ្លាចអី មិនហ៊ានបង្ហាញម្ចាស់ចិត្តដូចឱក សុគន្ធកញ្ញា?

សុខ ពិសី ខ្លាចអី មិនហ៊ានបង្ហាញម្ចាស់ចិត្តដូចឱក សុគន្ធកញ្ញា?

តារាសាច់សខ្ចីដូចបណ្តូលចេក សុខ ពិសី នៅតែមិនហ៊ានលាតត្រដាងរឿងស្នេហា ដែលលេចឮថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយលោកថៅកែក្មេងផលិតកម្មសាន់ដេ ឡាយ សុខចំរើន ឡើយ។

តើសុខ ពិសី ខ្លាចអី បានជាមិនហ៊ានសារភាពស្នេហ៍ដូចតារាល្បីៗខាងលើ?

នៅដើមឆ្នាំ២០១៩ នេះ តារាស្រីល្បីៗជួរមុខបានស្មគ្រ័ចិត្តបង្ហាញមុខគូស្នេហ៍រៀងៗខ្លួនអស់ទៅហើយ ក្នុងនោះ ឱក សុគន្ធកញ្ញា និងមាស សុខសោភា កំពុងត្រៀមខ្លួនគ្រងឈុតកូនក្រមុំក្នុងឆ្នាំ២០១៩ ដូចគ្នាទៀតផង។ ចម្លែកអីតែតារាសាច់ដូចបណ្តូលចេក សុខ ពិសី ក្រោយធ្លាយរឿងស្នេហាជាមួយលោកឡាយ សុខចំរើន រយៈពេលជាច្រើនឆ្នាំ រហូតមកដល់ពេលនេះ ពិសី និងលោកចំរើន នៅតែមិនព្រមសារភាពស្នេហ៍ឡើយ។

អ្នកសិល្បៈជាច្រើនបានខ្វែងមតិគ្នាចំពោះសុខ ពិសី ដែលមិនហ៊ានក្លាហានដូចតារាល្បីៗរួមអាជីព ដែលពួកគេសុទ្ធតែបង្ហាញមុខម្ចាស់ចិត្តជាចំហនៅពេលនេះ។ អ្នកខ្លះគិតថា សុខ ពិសី អាចមានជម្រើសស្នេហ៍ច្រើនទៀត ហេតុនេះហើយ បានជាមិនចង់បិទផ្លូវព្រមសារភាព និងទទួលស្គាល់ថា លោកចំរើន ជាសង្សាររបស់នាងដូចការលេចឮ។ ប៉ុន្តែអ្នកខ្លះទៀត បែរជានិយាយថា មកពីពិសី ខ្លាចធ្វើឱ្យទីផ្សារចម្រៀងរបស់នាងធ្លាក់ចុះ ទើបនាងមិនហ៊ានសារភាពរឿងស្នេហ៍ជាមួយថៅកែសាន់ដេ…។

សុខ ពិសី ត្រូវបានគេចាត់ទុកថាជាស្រីស្អាតម្នាក់ ក្នុងចំណោមតារាចម្រៀងល្បីៗ ហើយទោះជាពេលនេះ នាងមិនទាន់ដាច់ចិត្តទទួលស្គាល់ថា លោកថៅកែក្មេងសាន់ដេ ជាសង្សាររបស់នាងមែន តែយ៉ាងហោចណាស់ ក៏មានស្រីស្អាតតារាសម្តែងល្បីៗមិនក្រោម៥នាក់ឡើយ ដែលលែងហ៊ានចូលជិតថៅកែសាន់ដេ ព្រោះខ្លាចពិសី ប្រចណ្ឌ។

ប្រភពបានឱ្យដឹងថា ស្រីស្អាតៗទាំងនោះបានខ្ទាតចេញអស់នៅពេលដែលឮថា ពិសី ភ្ជាប់ពាក្យជាមួយលោកចំរើន ហើយបើទោះជាពិសី បានប្រកែកមែន តែពួកគេនៅតែចាត់ទុកថា រឿងនោះជាការពិតដែរ ព្រោះតែសកម្មភាពរបស់ពួកគេស្និទ្ធស្នាលគ្នាដូចប្តីប្រពន្ធអ៊ីចឹង មានពេលខ្លះជិះរថយន្តតែ២នាក់ ជាមួយគ្នានៅពេលរាត្រី និងខ្លះទៀតនិយាយថា ពួកគេបានរួមរស់ក្រោមដំបូលផ្ទះវីឡា តែមួយជាមួយគ្នា នៅម្តុំស្តុបបូកគោទៀតផង។

ប៉ុន្តែរាល់ដំណឹងទាំងឡាយ ត្រូវបានសុខ ពិសី និងលោកចំរើន ហៅសេង ច្រានចោលដូចគ្នា ដោយពួកគេនៅតែអះអាងថា ទំនាក់ទំនងគ្នាដូចជាមេ និងកូនចៅ។

សុខ ពិសី ធ្លាប់ទទួលស្គាល់ថា នាងមានប្រុសល្អៗ រួមទាំងជាមន្ត្រីរាជការផង សុំចូលស្តីចែចូវ ហើយបើនាងយល់ព្រម គឺអាចរស់នៅដោយសុខសាន្ត មិនចាំបាច់ ច្រៀងក៏បានដែរ។ ប៉ុន្តែ ពិសី ចង់ជ្រើសយកប្រុសកំពូលស្នេហ៍ជាបុរសម្នាក់ ដែលយល់ពីអាជីពសិល្បៈរបស់នាងច្បាស់លាស់ ហើយនាងមិនអាចបោះបង់ចម្រៀង ដែលខំតស៊ូជាង១០ឆ្នាំមកហើយនោះបានឡើយ។

ប្រភពដែលស្និទ្ធសុខ ពិសី បានឱ្យដឹងថា នៅពេលដែលឱក សុគន្ធកញ្ញា និងមាស សុខសោភា រៀបការហើយនោះ ពិសី ប្រាកដជាទាល់ច្រក លែងហ៊ានលាក់លៀម រឿងស្នេហាជាមួយលោកថៅកែក្មេងទៀតជាមិនខានឡើយ ហើយពេលនោះ វាសនារបស់នាងនឹងមិនខុសពីឱក សុគន្ធកញ្ញា ទេ គឺនាងនឹងក្លាយទៅជាតារាមានអំណាចខ្លាំងជាងគេនៅសាន់ដេ ដូចគ្នាទៅនឹងឱក សុគន្ធកញ្ញា ជាប្អូនថ្លៃថៅកែហង្សមាស មានឥទ្ធិពលជាងគេនៅហង្សមាស ដែរជាមិនខាន៕

RELATED ARTICLES