ជាការពិតណាស់ ថ្មីៗនេះ យើងសង្កេតឃើញនៅលើបណ្តាញសង្គមរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព និងតារានិយមលេងហ្វេកប៊ុកល្បីៗជាច្រើនរូបបានបង្ហោះរូបភាពបែបគំនូរមួយសន្លឹក ដោយមានបុរសម្នាក់កាន់កាមេរ៉ាថតរូប និងមានអក្សរសរសេរនៅខាងក្រោមថា “ អ្នកជំនាញថតរូបពេលយប់ ?“ បានទទួលការ Like , Comment និង Share បន្តគ្នា។ តើលោកអ្នកមានចម្ងល់ដូចយើងខ្ញុំអត់? ហេតុអ្វីបានជានៅលើ Account Facebook ឬ Page Official របស់ពួកគាត់បង្ហោះរូបនេះ? ដែលនៅក្នុងនោះ រួមមានគណនេយ្យហ្វេសប៊ុករបស់លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា, លោកឈឹម សក្កដា, កញ្ញាហ៊ិន ច័ន្ទនីរត្ន័, លោកជាសុវណ្ណារិទ្ធ, អ្នកនាង សុខ សុម៉ាវត្តី, អ្នកនាង នាង សុវ៉ាតនា ហៅ DJ Nana, លោកហៃ ប៉ាវហុង, កញ្ញាស៊ីន យូប៊ីន និងកញ្ញា សាឡាត់ ស្រីឡាង ជាដើមដែលសុទ្ធសឹងតែជាតារាសម្តែង និងជាពិធីករ ពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំនៅប្រទេសកម្ពុជាផងដែរ។
ប្រសិនបើលោកអ្នកក្រលេកមើលរូបភាពមួយសន្លឹក ដែលពួកគាត់បានបង្ហោះដំណាលៗគ្នានោះ! តើរូបនេះមានន័យដូម្តេច? តើរូបនេះចង់សំដៅទៅលើអ្វីទៅ ? តើលោកអ្នកមានការងឿងឆ្ងល់ដូចយើងខ្ញុំទេ ថាតើមានមូលហេតុអ្វីខ្លះបានជាពួកគាត់ទាំងអស់គ្នាបង្ហោះរូបនេះដូចៗគ្នាយ៉ាងដូច្នេះ ? តិចលោ ពួកគាត់ចូលរួមប្រកួតថតរូបទាំងអស់គ្នាទៅ! ហើយតើអ្នកណាខ្លះចាប់អារម្មណ៍នឹងការបង្ហោះរូបភាពរបស់ពួកគាត់ ដែលជាIdol របស់លោកអ្នក? មានបានសាកសួរគាត់ឬនៅ? អ្នកណាខ្លះអាចទាយដឹងពីអន្ថន័យរូបភាពដែលពួកគាត់បានបង្ហោះនោះ ? ពិតជាចង់ដឹងខ្លាំងណាស់ អីចឹងចាំមើលសកម្មភាពពួកគាត់ជាបន្តទៅទៀត ៕