Sunday, November 24, 2024
Homeបច្ចេកវិទ្យាថ្ងៃណាក៏ជាថ្ងៃនៃក្តីស្រលាញ់ដែរ តែថ្ងៃ Valentine ឆ្នាំនេះ សុំជូនរបស់ពិសេសមួយ

ថ្ងៃណាក៏ជាថ្ងៃនៃក្តីស្រលាញ់ដែរ តែថ្ងៃ Valentine ឆ្នាំនេះ សុំជូនរបស់ពិសេសមួយ

ទិវានៃក្តីស្រលាញ់ ឬ Valentine day គឺជាទិវាបុណ្យមួយសម្រាប់បង្ហាញក្តីស្រលាញ់ទៅឲ្យគ្នាទៅវិញទៅមក របស់បណ្តាប្រទេសលោកខាងលិច និងអឺរ៉ុប ហើយដោយសារតែប្រទេសកម្ពុជាយើង ជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះការហូរចូលវប្បធម៌បរទេស ជារឿងដែលចៀសមិនផុតនោះទេ ប៉ុន្តែមិនមានន័យថា យើងខ្ញុំគាំទ្រឲ្យចំលងវប្បធម៌បរទេសទាំងស្រុងនោះដែរ នៅពេលយើងម្នាក់ៗស្គាល់នូវវប្បធម៌ ប្រពៃណីខ្លួនឯងយ៉ាងច្បាស់ប្រាកដនោះ។

ទិវានៃក្តីស្រលាញ់ មិនមែនធ្វើឡើងសម្រាប់តែស្រទាប់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែមនុស្សគ្រប់រូបអាចធ្វើវាបានគ្រប់ៗគ្នា ហើយលោកអ្នកក៏អាចបង្វែរទិវានៃក្តីស្រលាញ់របស់លោកអ្នក នៅថ្ងៃទី១៤កុម្ភៈ ខាងមុខនេះ ទៅជាទិវាមួយដែលពោរពេញដោយក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់របស់លោកអ្នក ដូចជា ឪពុកម្តាយ គូស្វាមីភរិយា បងប្អូនប្រុសស្រីរបស់លោកអ្នក និងគូស្នេហ៍ដ៏យល់ចិត្តបំផុតរបស់លោកអ្នកថែមទៀតផង តាមរយៈការជូនថវិការដល់អ្នកមានគុណទាំងទ្វេ នាំពួកគាត់ហូបអាហាឆ្ងាញ់ៗ ទិញសម្លៀកបំពាក់ថ្មីៗជូនពួកគាត់ ជាដើម។

សតវត្សទី២១ហើយ អ្នកណាក៏ស្គាល់ទូរស័ព្ទដែរ និងចង់បានទូរស័ព្ទទំនើបប្រើដែរ ដូច្នេះលោកអ្នកសាកល្បងជូនកាដូទូរស័ព្ទថ្មីសន្លាងមួយគ្រឿងទៅឲ្យពួកគាត់មើល៍ ថាតើពូកគាត់ពេញចិត្តអត់? ថាមិនត្រូវពួកគាត់អាចពេញចិត្ត និងសប្បាយចិត្តជាងកាដូផ្សេងៗក៏អាចថាបាន ព្រោះទូរស័ព្ទសម័យនេះ មិនត្រឹមតែ Call ឮសំឡេងបានទេ តែវាអាចមើលមុខគ្នានៅពេលសន្ទនាផងដែរ ដែលភាគច្រើនអ៊ុំៗ ពូមីងចាស់ៗ គាត់ចង់បានណាស់ពីកូនៗរបស់ពូកគាត់។ នៅពេលនេះ យើងខ្ញុំសូមណែនាំលោកអ្នកនូវទូស័ព្ទប្រភេទថ្មី និងងាយស្រួលប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យនោះគឺ ទូរស័ព្ទ F9 ដែលមានពណ៌ចម្រុះ ក្រហម ស្វាយ ខៀវ និងទូរស័ព្ទ R17 Pro ដែលកំពុងពេញនិយមពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសនានា នៅលើសកលលោក។

លើសពីនេះទៅទៀត ស៊េរីទូរស័ព្ទ F9 Sunrise Red ដែលមានពណ៌ក្រហមស្រស់បំព្រងដូចផ្កាកូលាប ពិតជាសាកសមខ្លាំងណាស់ជាមួយនឹងស្រ្តីជាម្តាយ ជាភរិយា ជាគូស្នេហ៍ និងជាមិត្តគម្រោង១០០ឆ្នាំរបស់លោកអ្នក ព្រោះវាជាវត្ថុអនុស្សាវរីយ៍ដែលអាចដាក់តាមខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង និងលើកចាប់កាន់ប្រើប្រាស់ពេលណា តែងនឹកដល់អ្នកជូនជានិច្ច ហើយស្រ្តីភាគច្រើនចង់បានកាដូពណ៌ក្រហម នៅថ្ងៃនៃក្តីស្រលាញ់ ជំនួសដោយផ្កាកុលាបពណ៌ក្រហម បង្ហាញពីក្តីស្រលាញ់បរិសុទ្ធផងដែរ។

សូមជូនពរទិវានៃក្តីស្រលាញ់របស់លោកអ្នក មានតែភាពរីករាយ និងសុភមង្គលគ្រប់ៗគ្នា៕      

RELATED ARTICLES