Wednesday, November 27, 2024
Homeបច្ចេកវិទ្យាអ្នកជំនាញថតរូបពេលយប់ បង្ហាញខ្លួនហើយ

អ្នកជំនាញថតរូបពេលយប់ បង្ហាញខ្លួនហើយ

បន្ទាប់ពីមានការផ្ទុះរូបភាពស្វែងរកអ្នកជំនាញថតរូបភាពពេលយប់ ដែលបានបង្ហោះដោយតារាសម្តែងដ៏មានប្រជាប្រិយភាព និងតារានិយមលេងបណ្តាញសង្គមហ្វេកបុកដ៏ល្បីៗ ដូចជា លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា, លោកឈឹម សក្កដា, កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន, លោកជា សុវណ្ណារិទ្ធ, អ្នកនាងសុខ សុម៉ាវត្តី, អ្នកនាង នាង សុវ៉ាតនា ហៅ DJ Nana,  លោកហៃ ប៉ាវហុង,  កញ្ញាស៊ីន យូប៊ីន និងកញ្ញា សាឡាត់ ស្រីឡាង ជាដើម កាលពីប៉ុន្មានថ្ងៃមុនរួចមក ដោយនៅ Status ដែលពួកគាត់បានសរសេរថា “ ខ្ញុំចូលចិត្តថតរូបណាស់ ជាពិសេសការថតរូបពេលយប់ បើសិនជាមានអ្នកជំនាញថតរូបពេលយប់ផ្ទាល់ខ្លួន មិនដឹងជាល្អយ៉ាងណាទេ! តើនណាជាអ្នកជំនាញថតរូបពេលយប់របស់ខ្ញុំទៅ? អាចទាយបានទេ?”  ដែល Caption ទាំងអស់នេះ ពួកគាត់សរសេរ និងបង្ហោះដោយភ្ញាប់ជាមួយនឹងរូបភាពមួយស្លឹកដែលគួរឲ្យទាក់ទាញ នៅពេលនោះមានក្រុមអ្នកគាំទ្រខ្លះបាន Comment ប្លែកៗ និងខ្លះទៀតបាន Comment ជាលក្ខណៈលេងសើចទៅតាមរបៀបដែលពួកគេចូលចិត្ត និងស្រលាញ់រាប់អាន Idol របស់ពួកគេទាំងនោះ ។

មកដល់ថ្ងៃនេះ​ អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គឺក្រុមតារាល្បីៗដដែល បានបង្ហោះរូបភាពមួយសន្លឹកទៀត ថាជាអ្នកជំនាញថតរូបនៅពេលយប់របស់ពួកគាត់ ដែលនៅលើរូបភាពនោះមានបុរសម្នាក់កាន់កាមេរ៉ាថតរូបដដែល ហើយមានទូរស័ព្ទដ៏ស្រស់ស្អាតអមជាមួយគ្នា ដោយសរសេរអក្សនៅខាងក្រោមថា “ R17 Pro ជាអ្នកជំនាញថតរូបនៅពេលយប់”​  ដែលជាអ្នកមិត្តយល់ចិត្ត ទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាជាមួយពួកគាត់ផងដែរ មិនតែប៉ុណ្ណោះ R17 Pro បានក្លាយទៅជាអ្នកជំនាញថតរូបពេលយប់របស់ពួកគាត់ ដែលមានចំណង់ចំណូលចិត្តថតរូបពេលយប់យ៉ាងស្រស់ស្អាត។

តាមដែលយើងខ្ញុំធ្លាប់ដឹងកន្លងមកថា ម៉ូឌែលទូរស័ព្ទនេះ បានផលិតឡើងដោយក្រុមហ៊ុនស្មានហ្វូន OPPO ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប គឺមានកាមេរ៉ា៣គ្រាប់ ដែលមានទំហំ F1.5/F2.4 មានកាំពន្លឺដ៏វៃឆ្លាត អាចបន្ថែមពន្លឺនៅទីកន្លែងងងឹត បានយ៉ាងស្រស់ស្អាត មិនធ្វើឲ្យបែកគុណភាពរូប ឬស្រអាប់ឡើយ ដោយមិនចាំបាច់ប្រើប្រាស់ Flash ជំនួយ ឬ Edit បន្ថែមពន្លឺឡើយ និងអាចបន្ថយពន្លឺនៅទីកន្លែងដែលភ្លឺខ្លាំងថែមទៀតផង។

មិនតែប៉ុណ្ណោះ R17 Pro មានបច្ចេកវិទ្យទប់លំនឹង IOS អស់ក្តីបារម្ភពីការបាត់បង់លំនឹងពេលថតរូបភាព វាមានបច្ចេកវិទ្យា Ultra Night Mode  ដែលធ្វើឲ្យរូបភាពកាន់តែត្រជាក់ភ្នែក និង Color Mode ដែលធ្វើឲ្យពណ៌នៃរូបភាពកាន់តែស្រស់បំព្រងតែម្តង។ ដូច្នេះមានន័យថាអ្នកជំនាញថតរូបពេលយប់របស់ក្រុមតារាល្បីៗជាច្រើន គឺ R17 Pro បើអីចឹងនៅចាំអីទៀត! តោះគ្នាយើង អ្នកណាខ្លះដែលចូលចិត្តថតរូបពេលយប់? ៕

RELATED ARTICLES