នៅព្រឹកនេះ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ផ្លុង មឿក បានទទួលមរណៈភាពហើយ នៅក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ នេះបើតាមក្រុមគ្រួសាររបស់លោកបានបញ្ជាក់ប្រាប់ឲ្យដឹង។
នៅក្នុងគណីនីហ្វេសប៊ុក ឈ្មោះ Frank Parker បានបង្ហោះសារដ៏ក្រៀមក្រំមួយថា “សូមលោកតាទៅអោយបានសុខ
លោកតាផ្លុង មឿក បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ2019 ម៉ោង8:00ព្រឹក”។
សពលោកតាផ្លុង មឿក នឹងទុកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តស្វាយពពែ រាជធានីភ្នំពេញ៕