Friday, September 20, 2024
Homeសន្ដិសុខសង្គមលោកផ្កាយ១ម្នាក់ នាំស្រីក្មេងឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ គាំងបេះដូងស្លាប់លើបង្គង

លោកផ្កាយ១ម្នាក់ នាំស្រីក្មេងឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ គាំងបេះដូងស្លាប់លើបង្គង

ភ្នំពេញ៖ មន្រ្តីយោធាមួយរូប បន្ទាប់ពីនាំស្រីស្នេហ៍លួចទៅឡើងឋានសួគ៌នៅផ្ទះជួល ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០២ ខែកញ្ញា ឆ្នាំ២០១៦ នេះហើយសង្ស័យខណៈពេលកំពុងប្រតិបត្តិការ ជាអកុសល ជនរងគ្រោះគាំងបេះដូងស្លាប់បាត់ ទើបផ្អើលឆោឡោនាំគ្នា យកជនរងគ្រោះដឹកតាមរថយន្ត ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងក្នុងបំណងជួយសង្រ្គោះ តែត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបផ្អើលរាយកាេណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលជាក់ស្តែង ។

ជនរងគ្រោះ ឈ្មោះឡាច សុមេធ ជាមន្រ្តីយោធា ឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី មុខងារ ការិយាល័យសុខាភិបាល បញ្ជាការដ្ឋានកងទ័ពជើងគោក មានទីលំនៅភូមិដំបូកខ្ពស់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

fgfghfds

ចំណែកនារីជាដៃគូរ មានឈ្មោះ អ៊ូ ដាវី អាយុ២១ឆ្នាំ ជាបុគ្គលិក នៅហាង រាត្រីពន្លឺថ្មី ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ។ តាមស្តីនារីជាដៃគូរបានឲ្យដឹងថា ជនរងកាលពីយប់ថ្ងៃទី០១ខែកញ្ញា ចូលហាងផឹកសុី ជួបនាង ម្តងរួចហើយសុំស្គាល់សុំស្នេហ៍ សុំលេខទូរស័ព្ទ លុះរហូតដល់វេលាម៉ោង១២ថ្ងៃទី០២នេះ ជនរងគ្រោះទូរស័ព្ទណាត់ជួបនៅផ្ទះជួល ភូមិសង្កាត់ខាងលើ ហើយខណៈពេលដែលពោបលើនាង ស្រាប់តែជនរងគ្រោះ មានអាការៈថប់ ស្ទះផ្លូវដង្ហើម ភ្លាមៗ ពឹងឲ្យអ្នកនៅក្បែរនោះជួយ ដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ជាអកុសល ស្លាប់តាមផ្លូវបាត់ជីវិត ។

gffdfgdfs
ស្រីក្មេងដែលឡើងឋានសួគ៌ជាមួយលោកផ្កាយ១

តាមប្រភពនៅមន្ទីរ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះរថយន្ត ម៉ាក រ៉េវហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-8782 ទៅផ្ទះជួលនៅភូមិក្បាលដំរី សង្កាត់កាកាប ដើម្បីឡើងឋានសួគ៌ ហើយសង្ស័យពេលដែលកំពុងប្រតិបត្តិការសិច ស្រាប់តែខ្យល់គស្លាប់លើបង្គង ទើបផ្អើលឆោឡោ ដឹកតាមរថយន្តរបស់ជនរងគ្រោះ ទៅមន្ទីរពេទ្យ តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យ និងហៅស្រីជាដៃគូររបស់ជនរងគ្រោះទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស ។

fvbfgfd
សមត្ថកិច្ចមកពិនិត្យសព

ជនរងគ្រោះ ក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួចឃើញថា ស្លាប់ដោយសារគាំងបេះដូង រួចទំនាកើទំនងទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES