Monday, July 21, 2025
Homeតារាខ្មែរទីបំផុត!!! សៅ ឧត្តម សល់១អាទិត្យទៀត ចូលរោងការដូចនី រតនា

ទីបំផុត!!! សៅ ឧត្តម សល់១អាទិត្យទៀត ចូលរោងការដូចនី រតនា

អតីតបេក្ខភាពក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិពលោក Cambodian Idol សៅ ឧត្តម បានស្រេចចិត្តចូលរោងការហើយ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលរស់នៅម្តុំចម្ការដូង ខណ្ឌដង្កោ។

ការបែកធ្លាយរឿងរៀបការនេះ បន្ទាប់ពីលោកសៅ ឧត្តម បានបង្ហោះរូប Pre Wedding ជាច្រើនសន្លឹកក្នុងថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ កន្លងទៅនេះ។

មង្គលការរបស់លោកសៅ ឧត្តម គឺធ្វើឡើងនៅគេហដ្ឋានខាងស្រី ដែលស្ថិតនៅខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងពិសាភោជនាហារក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចម្ការដូង)។

ការសម្រេចចិត្តចូលរោងការនេះ បន្ទាប់ពីនី រតនា ដែលឈ្នោះពានរង្វាន់ Cambodian Idom រួមជំនាន់ បានដឹកដៃអ្នកនាង សុវណ្ណ ភក្តិណា ចូលរោងការកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

គួរបញ្ជាក់ថា ក្រោយប្រឡងផ្តាច់ព្រ័ត្រក្នុងកម្មវិធីCambodian Idol រដូវកាលទី១ សៅ ឧត្តម បានចូលច្រៀងនៅផលិតកម្មរស្មីហង្សមាស មួយរយៈ បន្ទាប់មកលោកបានចូលច្រៀងនៅផលិតកម្មមួយ ដែលចេញបទចម្រៀងតាមយូធូប៕

RELATED ARTICLES