អ្នកមេម៉ាយស៊ឹម សូលិកា បានទទួលបាច់ផ្កា១បាច់ ពីលោកអេង រិទ្ធី ដែលជាសង្សារថ្មី កាលពីថ្ងៃទី១៤ ខែកម្ភៈ ចំថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលធ្វើឱ្យសូលិកា រំភើបចិត្តជាពន់ពេក។ ស៊ឹម សូលិកា បានចាប់ឱបថើបលោកអេង រិទ្ធី នៅចំពោះមុខកូនស្រីដែលមានវ័យពេញក្រមុំទៅហើយ គឺកញ្ញាសុកាន់ ភីរៈណុច ដែលមើលទៅពួកគេជាក្រុមគ្រួសារតែមួយ និងហាក់ដូចជាមានសុភមង្គលខ្លាំងណាស់។
ប្រភពបានឱ្យដឹងថា សូលិកា កាន់តែស្រលាញ់ពេញចិត្តអេង រិទ្ធី កាន់តែខ្លាំងឡើងៗ នៅពេលដែលពោះម៉ាយរូបនោះបានស្រលាញ់កូនស្រីរបស់នាងដូចជាកូនបង្កើតអ៊ីចឹង គឺខុសគ្នាដាច់ កាលពីអំឡុងនាងភ្ជាប់ស្នេហាជាមួយពោះម៉ាយ ទិត ថាវរិទ្ធ នោះ នាងមិនដែលបានទទួលភាពកក់ក្តៅដូចពេលនេះម្តងណាឡើយ។
ស៊ឹម សូលិកា ដែលបង្ហាញភាពស្អិតល្មួតជាមួយសង្សារថ្មី អេង រិទ្ធី ចំថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ ត្រូវបានអ្នកសិល្បៈជាច្រើនបាននិយាយថា ពួកគេឱបថើបគ្នាយ៉ាងផ្អែមល្ហែមនេះ ហាក់ជាចេតនាមួយបញ្ឈឺទៅលោកទិត ថាវរិទ្ធ ឱ្យកាន់តែនៅមិនសុខទៀត ខណៈដែលថ្មីៗនេះ សូលិកា វាយប្រហារទៅបុរសម្នាក់សាជាថ្មីយ៉ាងស្ពឹកមុខ ដោយហៅប្រុសនោះថា ជា “ទឹកកក” ទៀត ព្រោះពូកែនិយាយដើមនាងខ្លាំង រហូតដល់ជិះឡានរាប់រយគីឡូ ក៍មិនភ្លេចនិយាយដើមនាងដែរ។
សូលិកា មិន បាននិយាយចំៗឈ្មោះថា ប្រុសនោះជាអ្នកណាទេ ប៉ុន្តែនាងព្រមានទុកជាមុនថា បើសិនជាប្រុសនោះមិនព្រមបញ្ឈប់ទង្វើដ៏ថោកទាបនេះទេ លើកក្រោយនាងសុំនិយាយឈ្មោះប្រុសនោះចំៗជាសាធារណៈហើយ។
អ្នកសិល្បៈជាច្រើនបាននិយាយថា ទោះជាសូលិកា មិនទាន់បញ្ចោញឈ្មោះប្រុសនោះមែន តែគ្រប់គ្នាបានដឹងជាស្រេចទៅហើយថា នាងចង់និយាយលើ លោកទិត ថាវរិទ្ធ ដែលជាសង្សារចាស់របស់នាង ដែលបានរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ តែបានធ្វើឱ្យនាងឈឺចាប់ ហើយពេលនេះនៅតែ តាមព្យាបាទនាងតទៅទៀត។
ស៊ឹម សូលិកា បានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយលោក អេង រិទ្ធី ជាចំហ នៅ២ឆ្នាំចុងក្រោយនេះ ប៉ុន្តែមានអ្នកខ្លះនៅតែសង្ស័យថា ពួកគេសាងស្នេហ៍ក្លែងក្លាយដើម្បីបិទបាំងស្នេហ៍មន្ត្រីធំនៅក្រោយខ្នង។ ប៉ុន្តែថ្មីៗនេះ មានការភ្ញាក់ផ្អើលខ្លាំង ព្រោះសូលិកា បង្ហាញសញ្ញាមានផ្ទៃពោះកូនដំបូងជាមួយអេង រិទ្ធី គឺចំពេលដែលអតីតគូស្នេហ៍លោកទិត ថាវរិទ្ធ កំពុងមានដំណឹងថា បានផ្តល់តំណក់ឈាមជាលើកដំបូងឱ្យនៅ សុនិតា នូវកូនប្រុសផងដែរ។
មហាជននិយាយថា គូស្នេហ៍ស៊ឹម សូលិកា-អេង រិទ្ធី និងនៅ សុនិតា-ទិត ថាវរិទ្ធ ពិតជាមានការកាច់កុងគ្នាខ្លាំងក្លាមែន នៅឆ្នាំ២០១៩ នេះ ពោលគឺបើម្នាក់ពោះធំ គឺមួយទៀត ត្រូវតែពពោះដែរហើយ៕