Monday, July 21, 2025
Homeតារាខ្មែរអែន ឌី ស្អិតល្មួតជាមួយសង្សារចាស់នាយចឺម ថែមទាំងសរសើរថា ស្អាតគួរឱ្យចង់ប៉ះអង្អែល

អែន ឌី ស្អិតល្មួតជាមួយសង្សារចាស់នាយចឺម ថែមទាំងសរសើរថា ស្អាតគួរឱ្យចង់ប៉ះអង្អែល

អែន ឌី ធ្លាប់តែជាដៃគូបេះមិនចេញឡើយ ជាមួយស្រីស្អាតពេជ្រ អាវីហ្សា ហៅសុខម៉ី ដោយពួកគេបានថតឱបថើបគ្នាយ៉ាងរោលរាលក្នុងអាងទឹក ក៏មានដែរ។

ប៉ុន្តែចូលដល់ឆ្នាំ២០១៩ នេះ ស្រាប់តែអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកអែន ឌី ងាកមកប្តូរដៃគូថ្មី ដោយជ្រើសយកស្រីស្អាត អៀ ម៉េងលិ ហៅអូនម៉ីម៉ី អតីតសង្សារតារាចម្រៀងផលិតកម្មសាន់ដេ នាយចឺម ម្តងវិញ។

អែន ឌី បានឱបរឹតម៉ាអស់ដៃលើសាច់សខ្ចី អូនម៉ីម៉ី ដោយមិនខ្លាចសង្សាររបស់នាងដែលជានិស្សិត កំពុងបន្តការសិក្សានៅប្រទេសឥណ្ឌា នោះ ប្រចណ្ឌឡើយ តាមរយៈការថត MV បទចម្រៀងមរតកដើមមកធ្វើជា Cover ឡើងវិញ គឺបទ “ចិត្តនៅតែគិតប្រាថ្នា” និងបទ “ខំលួចស្រលាញ់អូន”។

អែន ឌី បានឱ្យដឹងថា “លោកស្រលាញ់បទចម្រៀងអធិរាជសំឡេងមាស លោកតាស៊ីន ស៊ីសាមុត ខ្លាំងណាស់ ហេតុនេះហើយ បានជាធ្វើឡើងវិញដោយខ្លួនឯងនឹងចេញតាម Page ផ្ទាល់ខ្លួន និងលើ Youtube។ ចំពោះការជ្រើសរើស អូនម៉ីម៉ី មកបីត្រកងនោះ អែន ឌី ថា នាងម៉ីម៉ី មិនត្រឹមតែមានរូបសម្រស់គួរឱ្យគយគន់មិនចេះជិនណាយទេ តែទេពកោសល្យសម្តែងសិល្បៈក៏ល្អដែរ លេងបុរាណក៏បាន សម័យក៏បាន ទើបលោកមិនចាំបាច់គិតយូរ គឺត្រូវតែហៅអូនម៉ីម៉ី ថតសម្តែងជាដៃគូក្នុងឆ្នាំថ្មីនេះតែម្តង”។

ទោះជាលោកអែន ឌី បានសរសើរថា អូនម៉ីម៉ី ស្អាតគួរឱ្យចង់ប៉ះអង្អែលមិនចេះជិនណាយមែន តែតារាចម្រៀងរូបនេះថា មិនបានកេងចំណេញសាច់សខ្ចីអតីតសង្សារនាយចឺម រូបនេះឡើយ គឺចាត់ទុកជាសិស្សប្អូនរួមអាជីពប៉ុណ្ណោះ។

អែន ឌី ក៏បានឱ្យដឹងថា “សម្រាប់បទថ្មីៗក្រោយទៀត លោកនឹងនៅតែហៅអូនម៉ីម៉ី ថតសម្តែងទៀត តែចំពោះថា មានឈុតស្នេហារោលរាល ឬយ៉ាងណានោះ គឺធ្វើទៅតាមបទចម្រៀង”៕

RELATED ARTICLES