Friday, April 26, 2024
Homeសន្ដិសុខសង្គមបុរសម្នាក់ យកម៉ូទ័រកាត់កខ្លួនឯងស្លាប់ក្នុងថ្លុកឈាម មិនដឹងមូលហេតុ

បុរសម្នាក់ យកម៉ូទ័រកាត់កខ្លួនឯងស្លាប់ក្នុងថ្លុកឈាម មិនដឹងមូលហេតុ

ខេត្ដកំពង់ស្ពឺ៖ បុរសម្នាក់បានយកម៉ូទ័រ មកកាត់កសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាម គួរឲ្យរន្ធត់ជាទីបំផុត ។ ហេតុការណ៍អត្ដឃាតខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ និន អាយុ ប្រហែល ២៨ឆ្នាំ ភេទប្រុស មានអាសយដ្ឋាន នៅភ្នំពេញ ហើយបានមកធ្វើកម្មករសំណង់នៅកំពង់ស្ពឺ ស្នាក់នៅផ្ទះឈ្មោះ ថោង សារិទ្ធ នៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច បានយកម៉ូទ័រ មកកាត់កខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មជាទីបំផុត ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងធ្វើការពិនិត្យសព និងទីតាំងកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុ ពិតប្រាកដនៃការស្លាប់នេះ ៕

RELATED ARTICLES