Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិបទវិភាគ ប្រវត្តិរុស្ស៊ីត្រួតត្រា តំបន់គ្រីមៀ

បទវិភាគ ប្រវត្តិរុស្ស៊ីត្រួតត្រា តំបន់គ្រីមៀ

ឈ្វេងយល់ពីប្រវត្តិសង្គ្រាមគ្រីមៀ(តពីថ្ងៃ២កញ្ញា)

បន្ទាប់ពីការ ចូលរួមរបស់រុស្ស៊ី ក្នុងសង្គ្រាមលោក លើកទី១បាន បញ្ចប់ដោយសារការ ធ្វើបដិវត្តន៍ របស់រុស្ស៊ី គ្រីមៀ គឺជាទីតាំងនៃសមរភូមិដ៏ធំ មួយរវាង កងទ័ពក្រហម Bolshevik និង ទាហានស របស់ឧត្តមសេនីយ៍ Denikin និងឧត្តមសេនីយ៍ Wrangel ។

ជាមួយនិងជ័យ ជំនះរបស់កងទ័ព ក្រហមក្នុងឆ្នាំ១៩២០ ទាហាន ដែលចុះចាញ់រាប់ម៉ឺន នាក់របស់ កងទ័ពស ត្រូវបាន ប្រហារជីវិតចោលក្នុង តំបន់គ្រីមៀ។ សូវៀតក៏បានចាប់ ផ្តើមគ្រប់គ្រង ក្នុងតំបន់គ្រីមៀ។

ក្នុងអំឡុង សម័យសង្គ្រាម លោកលើកទី២ អាល្លឺម៉ង់ បាន ត្រួតត្រាគ្រីមៀ បន្ទាប់ពីបានធ្វើ សង្គ្រាមបង្ហូរ ឈាមជាមួយ សូវៀត រហូតពួកគេត្រូវបាន វាយបណ្តេញ ចេញពីសំណាក់ កងទ័ព ក្រហមសូវៀត ក្នុងឆ្នាំ១៩៤៤។

នៅក្នុងពេល នោះ សូវៀតស្ថិតក្រោមការ ដឹកនាំរបស់លោក Joseph Stalin ដែលបាននិរទេស ខ្លួនប្រជាជន ដែលមិនមែន ជាជនជាតិរុស្ស៊ីក្នុង តំបន់គ្រីមៀ ជាច្រើនទៅកាន់ សូវៀតដែល ស្ថិតនៅអាស៊ីកណ្តាល។

ប្រជាជនដែលនិរទេស ខ្លួនទាំងនោះរាប់បញ្ចូល ជនជាតិ តាកតាមូស្លីម រាប់ម៉ឺននាក់ ដែលការធ្វើបែប នេះផ្អែកលើការ យកលេសថាពួកអ្នកទាំង អស់នេះបានជួយ ទំនុកបម្រុង ដល់អាល្លឺម៉ង់។

អាជ្ញាធរសូវៀត បានរាយការណ៍ ថាមានជនជាតិ តាកតា ជាង១០ម៉ឺននាក់ បានស្លាប់ បាត់បង់ជីវិត ក្នុងអំឡុងពេល នៃការនិរទេសខ្លួននោះ។

តាមលទ្ធផល នៃការនិរទេសខ្លួន នេះប្រជាជន ដែលនៅសេសសល់ ភាគច្រើន គឺជាជនជាតិ រុស្ស៊ីនិង អ៊ុយក្រែន។ បន្ទាប់ពី សង្គ្រាមនេះសូវៀតបានលើក ទឹកចិត្តនូវការ តាំងទីលំនៅដ៏ ទូលំទូលាយនៃ ការចម្បាំង ដណ្តើមបានដែន ដីថ្មីៗនេះ របស់ពួកគេ (ក៏រាប់បញ្ចូលអតីតតំបន់នានាដែល មានមនុស្ស រស់នៅដូចជា ជនជាតិប៉ូឡូញ និងអាល្លឺម៉ង់ ក្នុងតំបន់ភាគ ខាងកើតអឺរ៉ុប) ហើយក៏មា នជនជាតិ ភាគតិចជាច្រើនបានតាំង ទីលំនៅក្នុង តំបន់គ្រីមៀ ផងដែរ។ (នៅមានត)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES