Saturday, April 20, 2024
Homeសន្ដិសុខសង្គមរំលោភកូនចុងមានផ្ទៃពោះ វាយគំរាមទម្លាក់កូនចេញ នាងប្រាប់ម្ដាយមីងប្ដឹងដាក់គុក

រំលោភកូនចុងមានផ្ទៃពោះ វាយគំរាមទម្លាក់កូនចេញ នាងប្រាប់ម្ដាយមីងប្ដឹងដាក់គុក

ភ្នំពេញ៖ ឪពុកចុងចាប់បង្ខំហើយប្រើអំពើហិង្សារួចចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះម្តាយទិញថ្នាំឲ្យទម្លាក់កូនចេញហើយរត់ទៅឲ្យម្តាយមីងជួយអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា នៅផ្ទះជួលភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ស.ច ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយម្ដាយបង្កើតនិងឱពុកចុងស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ម្ដាយក្មេងស្រីរងគ្រោះមានឈ្មោះ ហង្ស ធារ៉ូ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ចំណែកឪពុកចុងមានឈ្មោះទូច លឿង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ព្រែកឯង ខណ្ឌច្បារ
អំពៅ ។

បើតាមសម្តីរបស់ស្រ្តីជាម្ដាយមីងមានឈ្មោះ ហង្ស រស្មី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអ្នកចំរៀងច្រៀងតាមរោងការ ស្នាក់នៅបន្ទប់ជួលក្រុម៤ ស្ថិតនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ថា ម្តាយក្មេងស្រីរងគ្រោះជាស្រ្តីម៉េមាយ កូន៤នាក់ ក្នុងនោះស្រី៣នាក់និងប្រុសម្នាក់ ហើយក្មេងស្រីរងគ្រោះជាកូនច្បង និងបានគ្នា ជាមួយប្តីចុងទាំងកូនទីមួយនៅតូចក៏ត្រូវឪពុកចុងយកទៅលក់ឲ្យគេទៀត នៅសល់តែកូន ស្រីរងគ្រោះរស់នៅជាមួយម្តាយ ចំណែកកូន២នាក់ទៀតទៅរស់នៅជាមួយបងប្អូនអស់ ហើយ ។ ចាប់តាំងពីរស់នៅជាមួយប្តីស្រ្តីជាម្តាយបង្កើតបានកូនចំនួន៤នាក់ទៀត រីឯឪពុក ចុងបានចាប់រំលោភក្មេងស្រីរងគ្រោះតាំងពីអាយុប្រមាណ១០ឆ្នាំរហូតមក ។

dfdfddfs
ម្ដាយមីងក្មេងស្រីរងគ្រោះ រៀបរាប់ប្រាប់អ្នកយកព័ត៌មាន

ប្រភពព័ត៌មានបានបន្តទៀតថា ពេលដែលឪពុកចុងចាប់រំលោភម្តងៗតែងតែចាប់បង្ឃាំងនិងវាយធ្វើបាបខៀវផ្នែកហើយរហូតដល់មានផ្ទៃពោះត្រូវបានម្តាយបង្កើតទិញថ្នាំឲ្យរំលូត កូនចេញទៀតផង ។ សូម្បីតែម្តាយក៏ត្រូវប្តីចុងនេះគំរាមដែរបើសិនជាហ៊ានប្តឹងសមត្ថកិច្ច នឹងសម្លាប់ចោលទាំងពូជ ម្យ៉ាងឪពុកចុងមិនសូវទៅណាឆ្ងាយពីផ្ទះទេ គឺនៅរកស៊ីបោកប្រាស់គេ ពេលជំពាក់លុយគេច្រើនពេកប្តូរទីលំនៅមិន ។  នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្លៀតពេលឪពុកកំពុងតែផឹកស៊ីក្មេងស្រីរងគ្រោះបានរត់ទៅខ្ចីទូរស័ព្ទអ្នកជិតខាង ទូរស័ព្ទទៅម្តាយមីងនិយាយរៀបរាប់ប្រាប់ហើយ ម្តាយមីងក៏បានទាក់ទងតាមលេខទូរស័ព្ទ ទៅរកឃើញក្មួយស្រីបានប្រញាប់ដឹកក្មួយស្រីរបស់ទៅបន្ទប់ជួលក្រុម៤ ស្ថិតនៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំនប់ ខណ្ឌមានជ័យ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីនាំក្មេងស្រីរងគ្រោះរត់ចេញពីផ្ទះហើយឪពុកចុងបាន ទូរស័ព្ទមកគំរាមម្តាយមីងជាប់រហូត នៅថ្ងៃទី០៣ ខែកញ្ញា ម្តាយមីងបានសំរេចចិត្តដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុន ដើម្បីចាប់ដាក់ទោសតាមផ្លូវច្បាប់ស្រាប់តែនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឪពុកចុងល្មោភកាមបានទូរស័ព្ទមកគំរាមថាបើហ៊ានប្ដឹងសមត្ថកិច្ចអញនឹងទិញកាំភ្លើងបាញ់សម្លាប់ចោល១ពូជ ធ្វើឲ្យស្រ្តីជាម្តាយមីងកាន់តែភ័យមិនហ៊ានចេញពីផ្ទះបានទូរស័ព្ទហៅនគរបាលប៉ុស្តិ៍បឹងទំពុន ឲ្យចុះមកបន្ទប់ជួលរបស់ស្រ្តីជាម្តាយមីង តែពេលសមត្ថកិច្ចមកសួរនាំទើបដឹងថាកើតហេតុនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក៏ណែនាំនិងជួយជូនជនរងគ្រោះទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីដាក់ពាក្យបណ្ដឹង ដោយសារតែម្ដាយមីងជនរងគ្រោះបានប្រាប់ថាគាត់ទៅរកអង្គការឲ្យជួយរួចទើបទៅប្តឹងសមត្ថកិច្ចតាមក្រោយ៕

គួន ចំរើន

RELATED ARTICLES