Wednesday, November 20, 2024
Homeតារាខ្មែរពេជ្រ សិរីរ័ត្ន ទទួលពានកិត្តិយស និងក្លាយជា COT ដំបូងគេនៅកម្ពុជា

ពេជ្រ សិរីរ័ត្ន ទទួលពានកិត្តិយស និងក្លាយជា COT ដំបូងគេនៅកម្ពុជា

ពេជ្រ សិរីរ័ត្ន ដែលមានឈ្មោះដើមថា ហេង ពេជ្រសិរីរ័ត្ន កន្លងមកធ្លាប់តែជាពិធីការិនីសម្បូរវោហារស័ព្ទអត្ថាធិប្បាយលើកញ្ចក់ទូរទស្សន៍នោះ ស្រាប់តែកាលពីថ្ងៃទី២៣ ខែកុម្ភៈ តារាកូន២ សិរីរ័ត្ន បែរជាទៅទទួលពានកិត្តិយសពីក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife) នៅសណ្ឋាគារ Le Royal ក្នុងចំណោមទីប្រឹក្សាឆ្នើមចំនួន៣៧រូបទៅវិញ។

តើសិរីរ័ត្ន ឈប់ធ្វើជាពិធីការិនី មកធ្វើការនៅក្រុមហ៊ុន Manu Life?

ក្នុងជំនួបផ្ទាល់ ពេជ្រ សិរីរ័ត្ន និយាយដោយអារម្មណ៍រំភើបថា នាងបានក្លាយទៅជាស្ត្រីខ្មែរទី១ដំបូងបំផុត ដែលបានជាប់ជា COT (Curt of the Table) របស់ ManuLife តែអាជីពពិធីការិនី នាងមិនបោះបង់ចោលឡើយ គឺនៅតែបន្តធម្មតា។

ពិធីការិនី CTN រូបនេះ បានឱ្យដឹងថា “ខ្ញុំមិនមែនជាបុគ្គលិករបស់ Manulife ទេ តែខ្ញុំជា Agency។ ខ្ញុំចូលហ្នឹង គេហ្វឹកហាត់ច្រើន រៀននិងប្រលង។ ខ្ញុំមានសំណាងល្អមួយ ដែលខ្ញុំទើបចូលធ្វើការ តែជាប់ជា COT ជាស្ត្រីទី១ នៅអាស៊ី ក្នុងស្រុកខ្មែរដំបូងគេបំផុត ដែលអត់ធ្លាប់មានមនុស្សណាធ្វើបាន ជាមនុស្សដំបូងដែលនាំមុខមាត់ឱ្យខ្មែរ។ ខ្ញុំបានរកចំណូលឱ្យក្រុមហ៊ុនក្នុង១ឆ្នាំ លុយសុទ្ធដែលអតិថិជនបង់ចូលក្រុមហ៊ុនជិត២០ម៉ឺនដុល្លារ អ៊ីចឹងទៅ គេមានកញ្ចប់របស់គេ។ តាមដឹង ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ អត់ទាន់មានអ្នកណាធ្វើបានទេ គឺខ្ញុំជាសមាជិកទី១ ដែលអាចធ្វើបាន ដែលពិភពលោកទទួលស្គាល់”។

ពេជ្រ សិរីរ័ត្ន បានឱ្យដឹងទៀតថា “ការងារថ្មីរបស់នាងនេះ គឺមិនប៉ះពាល់ដល់អាជីពសិល្បៈទេ គឺនាងនៅតែប្រឡូកធម្មតា ហើយនាងថា ពេលណាមានឱកាសអាចរកប្រាក់ចំណូលបាន គឺត្រូវតែរកទៅ ព្រោះមានការងារកាន់តែច្រើន លុយកាន់តែច្រើន”។ សិរីរ័ត្ន បន្ថែមថា “ក្រោយក្លាយទៅជា COT នេះ នាងបានប្រាក់ខែពី ManuLife ដោយមិនចាំបាច់ទៅធ្វើការនៅក្រុមហ៊ុនផ្ទាល់ទេ ព្រោះនាងជា Agency ហើយតាមដឹង ក៏មានតារាមួយចំនួនទៀតចូលមកធ្វើការនៅក្រុមហ៊ុនមួយនេះ ដូចរូបនាងដែរ៕

RELATED ARTICLES