Wednesday, November 20, 2024
Homeតារាខ្មែរបេប៊ី ដូរឡានសឹងគ្រប់ម៉ូដ តែចម្រៀងវិញ ពិបាកប្រជែងជាមួយរ៉ាប៊ី

បេប៊ី ដូរឡានសឹងគ្រប់ម៉ូដ តែចម្រៀងវិញ ពិបាកប្រជែងជាមួយរ៉ាប៊ី

ស្រីស្រស់ជុំ រចនាពេជ្រ ហៅបេប៊ី បានជិះរថយន្តផ្លាស់ប្តូរជាបន្តបន្ទាប់ នៅរយៈពេលចុងក្រោយនេះ ដូចជា Range Rover, Landcruiser V8 និងចុងក្រោយ ជិះកាមរីស៊េរីខ្ពស់ ស្របពេលដែលវីឡាដ៏ស្កឹមស្កៃរបស់នាង នៅបុរីប៉េង ហួត (បឹងស្នោ) ត្រូវបានសាងសង់រួចរាល់ហើយកាលថ្មីៗដែរ ទើបមានការសង្ស័យថា បេប៊ី មានប្រុសស្នេហ៍ឧបត្ថម្ភនៅក្រោយខ្នង។

យ៉ាងណាដូចសព្វដងដែរ បេប៊ី នៅតែអះអាងថា នាងគ្មានប្រុសណាចិញ្ចឹមនាងឡើយ ហើយចំពោះការជិះរថយន្តវិញ គឺនាងធ្វើទៅតាមពេលវេលាពេលរកលុយបានច្រើនជិះអាថ្លៃបន្តិច ពេលមិនសូវរកលុយបានជិះអាល្មម។

បេប៊ី បានក្លាយទៅជាតារាចម្រៀងថោន ចំពេលដែលតារាវ័យក្មេងរូបនេះកាន់តែមានទ្រព្យច្រើនទៅៗ ទាំងវ័យក្មេង ហើយនាងចាត់ ទុកថា ការក្លាយទៅជាតារាចម្រៀងថោន គឺ ជាការសម្រេចក្តីស្រមៃដ៏ធំមួយក្នុងជីវិត។

យ៉ាងណា បេប៊ី ដែលជាសមាជិកថ្មីរបស់ថោន នោះ បើទោះជាមានរូបសម្រស់ និងក្បាច់រាំគួរឱ្យទាក់ទាញមែន តែជុំ រចនាពេជ្រ ពិបាកប្រជែងជាមួយស្រីស្អាត រ៉ាប៊ី ដែលជាម្ចាស់បទ “មាន់ស្រែ” ព្រោះរ៉ាបី បានធ្វើឱ្យតារាចម្រៀងរួមទ្រនំជាច្រើននាក់ ស្ងាត់អស់ លើកលែងតែមាស សុខសោភា ម្នាក់ ដែលរ៉ាប៊ី មិនអាចប៉ះបានឡើយ។

តារាចម្រៀងជ្រកកោនក្រោមដំបូលផលិតកម្មថោន បានបង្ហើបឱ្យឹងថា ប៊េប៊ី និង រ៉ាប៊ី អាចនឹងប្រជែងគ្នាយ៉ាងខ្លាំងក្លានៅឆ្នាំ2019 នេះ តែរ៉ាប៊ី ដើរមួយជំហានទៅហើយ អ៊ីចឹងការចង់ដណ្តើមតំណែងលេខ2នៅថោន របស់បេប៊ី ប្រហែលជាពិបាកបន្តិច។

យ៉ាងណា បេប៊ី ធ្លាប់អះអាងថា នាងទៅថោន មិនមែនដើម្បីប្រជែងជាមួយតារាណាម្នាក់ទេ ក្នុងនោះ មានទាំងរ៉ាប៊ី ផង ព្រោះពួកនាងរាប់អានជាមិត្តភក្តិ។ ដោយឡែក មាស សុខសោភា វិញ នាងចាត់ទុកជារាជិនីសំឡេង ជា Idol គ្មានគំនិតចង់តតាំងជាមួយឡើយ៕

RELATED ARTICLES