Friday, April 19, 2024
Homeសន្ដិសុខសង្គមនាំស្រីស្នេហ៍មករួមរ័ក្ស រួចរឹតកសម្លាប់ និងយកនំប៉ាវញាត់មាត់ ស្លាប់ទាំងអាក្រាតកាយ

នាំស្រីស្នេហ៍មករួមរ័ក្ស រួចរឹតកសម្លាប់ និងយកនំប៉ាវញាត់មាត់ ស្លាប់ទាំងអាក្រាតកាយ

ខេត្ដត្បូងឃ្មុំ៖ នារីម្នាក់ ត្រូវជនមិនស្គាល់មុខនាំយកមករួមរ័ក្សក្នុងបន្ទប់ជួលឆ្អែតឆ្អន់ហើយ ស្រាប់តែរឹតកសម្លាប់បំបិតមាត់ទាំងអាក្រាតននលគក រួចថែមទាំងយកនំប៉ាវញាត់ចូលក្នុងមាត់ថែមទៀត ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងប្រហែល៦ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

នារីរងគ្រោះឈ្មោះ សែម សុខុម អាយុ២៥ឆ្នាំ រស់នៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូងខេត្តក្រចេះ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅយប់ថ្ងៃទី២កញ្ញា មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បាននាំនារីរងគ្រោះមកជួល បន្ទប់លេខ៦ ដើម្បីស្នាក់នៅដោយឲ្យកំរៃឈ្មួលទៅម្ចាស់ផ្ទះ១ម៉ឺន រៀល ។ លុះព្រឹកឡើងថ្ងៃទី៣កញ្ញា ពេលដែលស្ត្រីចំណាស់ម្ចាស់ផ្ទះក្រោកពីដំណេក ក៏ដើរមើលបន្ទប់ភ្ញៀវដេក ស្រាប់តែឃើញបន្ទប់លេខ៦ ទ្វារចំហរខុសប្លែកពីធម្មតា លុះពេលដែលដើរទៅអើតមើល ក៏ឃើញស្ត្រីរងគ្រោះបានដេកស្លាប់ដោយអាក្រាតកាយននលគកតែម្តង ។ ភ្លាមៗនោះស្ត្រីម្ចាស់ផ្ទះបានប្រញាប់ទូរស័ព្ទប្តឹងសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលក្រែក ដើម្បីឲ្យចុះមកពិនិត្យសព ។

ggfgfgdfh
សមត្ថកិច្ចពិនិត្យកន្លែងកើតហេតុ

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រីម៉ៅ ពៅ ស្នងការនគរបាលខេត្ត កម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងខេត្ត ព្រមទាំងក្រុមគ្រូពេទ្យ បានបង្កើតគណៈកម្មការចុះពិនិត្យសព ឃើញថា មានស្នាមរឹតក និងក្នុងមាត់ត្រូវបានញាត់នំប៉ាវឡើងណែនមាត់ ដោយអាក្រាតកាយននលគក ។ ក្នុងបន្ទប់ដេកមិនមានបន្សល់ទុកនូវវត្ថុតាងអ្វីដែលគួរឲ្យ កត់សំគាល់នោះទេ ដំបូងៗគេមិនស្គាល់អត្តសញ្ញាណអ្នកស្លាប់ឡើយ តែតាមការស្រាវជ្រាវនោះទើបដឹងអ្នកស្លាប់ឈ្មោះ សុខុម ។

fsdfsfd
រូបថតនារីរងគ្រោះ កាលនៅរស់

ក្រោយពីសមត្ថកិច្ចបានពិនិត្យរួចរាល់ សពនារីរងគ្រោះត្រូវបានដឹកមករក្សាទុកនៅវត្តមួយជាបណ្តោះអាសន្ន ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ប្រភពពីអ្នកស្គាល់នារីរងគ្រោះបានឲ្យដឹងថា ដោយសារតែឃើញម្តាយមានជីវភាពក្រីក្រ ថែមទាំងជាប់បំណុលធនាគារច្រើនពេក នារីរងគ្រោះក៏សុខចិត្តចាកចេញពីផ្ទះ ដើម្បីរកលុយឲ្យម្តាយសងធនាគារ តែមិនទាន់បានសងផង ត្រូវបានឃាតករចិត្តអប្រិយសម្លាប់ក្នុងបន្ទប់ជួលយ៉ាងអណោចអធ័ម ៕

RELATED ARTICLES