Thursday, April 25, 2024
Homeព័ត៌មានជាតិអត្រា​ការ​ប្រាក់​កម្ចី​លោក​សម រង្សីុ ស្នើ​រាជ​រដ្ឋា​ភិបាល​កម្ពុជា បញ្ចុះ​ដូច​តម្លៃ​សាំង

អត្រា​ការ​ប្រាក់​កម្ចី​លោក​សម រង្សីុ ស្នើ​រាជ​រដ្ឋា​ភិបាល​កម្ពុជា បញ្ចុះ​ដូច​តម្លៃ​សាំង

ភ្នំពេញ ៖ ប្រធានគណបក្សប្រឆាំង លោក សម រង្សុ៉ី បានលើកឡើងថា កាលពី២ឆ្នាំមុន ទាក់ទងនឹងតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិ លោកបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឱ្យ មានការបញ្ចុះថ្លៃប្រេងសាំង ហើយរាជរដ្ឋាភិបាល ក៏បានធ្វើតាមសំណើរបស់ លោកនាំឱ្យតម្លៃប្រេងសាំងចុះថ្លៃដូចសព្វថ្ងៃ។ ដូចនេះលោកសង្ឃឹមថា រាជរដ្ឋាភិបាលនឹងធ្វើ តាមសំណើរបស់លោកក្នុងការបញ្ចុះអត្រាការ ប្រាក់កម្ចី ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលជំពាក់បំណុលធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុនានា។

លោកសម រង្ស៊ី បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ថា ត្រូវតែបញ្ចុះអត្រាការប្រាក់ នៅប្រទេសកម្ពុជា, ក្នុងរយៈពេល៥ឆ្នាំកន្លង ទៅនេះ អត្រាការប្រាក់ទូទាំងពិភពលោកបាន ធ្លាក់ចុះយ៉ាងគំហុក។ ថ្មីៗនេះ ក្នុងប្រទេសខាង លិចជាច្រើន អត្រាការប្រាក់បាន ធ្លាក់ចុះមក ដល់ស្ទើរតែ ០ (សូន្យ) ភាគរយ។ តែនៅប្រទេស កម្ពុជា អត្រាការប្រាក់នៅមានកម្រិតខ្ពស់ដដែល គឺស្ថិតក្នុងចន្លោះពី១០ភាគរយ ទៅ២០ភាគរយ ក្នុងមួយឆ្នាំ។ ដូច្នេះធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុទាំងឡាយ ក្នុងនោះមានទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុផងដែរ (ដូចជា អេស៊ីលីដា អម្រឹត ប្រាសាក់៘) ប្រមូលបានប្រាក់ចំណេញ កាន់តែច្រើនឡើង ពីព្រោះតម្លៃដើមនៃទុន ដែលគេឱ្យអតិថិជនគេខ្ចី បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សូម បញ្ជាក់ថា ប្រភពដើមនៃទុន ដែលគេយកមក ប្រើប្រាស់នោះ មានទាំងទុនដែលប្រមូលបាន ពីក្នុងប្រទេស និងទុនដែលខ្ចីពីក្រៅប្រទេស។ ទុនដែលខ្ចីពីក្រៅប្រទេសនេះ ហើយដែលមាន ការប្រាក់កាន់តែទាប គឺតម្លៃដើមកាន់តែថោក។ ជាការសន្និដ្ឋានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ទាំងនោះ ត្រូវតែបញ្ចុះអត្រាការប្រាក់របស់ខ្លួន ដើម្បីឱ្យមានការធូរស្រាលដល់អតិថិជន ដែល ខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុទាំងនោះ។ ករណី បែបនេះ គឺដូចករណីដែលខ្ញុំបានលើកឡើង កាល ពី២ឆ្នាំមុន ទាក់ទងទៅនឹងតម្លៃប្រេងកាតឆៅ លើទីផ្សារអន្តរជាតិ ដែលបានធ្លាក់ចុះយ៉ាងខ្លាំង ហើយដែលត្រូវជំរុញឱ្យបញ្ចុះថ្លៃប្រេងសាំង ដែលដាក់លក់រាយតាមផ្លូវនៅប្រទេសកម្ពុជា។ ពេលនោះ រដ្ឋាភិបាលបានយល់ព្រមធ្វើតាម សំណើរបស់ខ្ញុំឱ្យបញ្ចុះថ្លៃប្រេងសាំង។ ពេល  នេះ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងធ្វើតាមសំណើ របស់ខ្ញុំ ឱ្យបញ្ចុះអត្រាការប្រាក់ ដើម្បីជួយដល់ ពលរដ្ឋក្រីក្រដែលជំពាក់លុយគេច្រើនណាស់

ទោះយ៉ាងណា ទាក់ទងនឹងការលើកឡើង របស់លោកសម រង្ស៊ី ខាងលើនេះ អ្នកនាំពាក្យ រាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា រដ្ឋាភិបាលមិនចាប់អារម្មណ៍ទេ ព្រោះជាការស្នើ បែបកុម្មុយនិស្ត មិនមែនបែបទីផ្សារសេរី។

លោកផៃ ស៊ីផាន មិនប្រសាសន៍ថា ការ ស្នើរបស់សម រង្ស៊ី មិនមែនជាសករស្នើ ដើម្បី ភាពសុខុដុមរមណីយរបស់ប្រជាពលរដ្ឋ និង សេដ្ឋកិច្ចនោះទេ អាហ្នឹងគឹគាតច្រឡំ។ ទី២ គាត់ជាមនុស្សផ្តាច់ការ ពីព្រោះសេដ្ឋកិច្ចរបស់ កម្ពុជាយើង ដែលយើងស្ថិតមិនមែននៅជា របបកុម្មុតនិស្ត គឺឱ្យមានការប្រកួតប្រជែងស្មើ  ភាពគ្នា រវាងស្តាប៍នមីក្រូហិរញ្ញវត្ថុ អាហ្នឹងជា ជំហររបស់រាជរដ្ឋាភិបាល។ ដូចជាសម រង្ស៊ី ធ្វើហ្នឹង គឺធ្វើដើម្បីឱ្យគេយកចិត្តទុកដាក់ថា គាត់ហ្នឹងស្រលាញ់ស្រុកណាស់ ក៏ប៉ុន្តែយើង ឃើញគាត់ជាមនុស្សបំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ។ គាត់ដើរឆាឆៅ គាត់ដើរ ប្រាប់ឱ្យគេឱ្យឯងហ្នឹងឱ្យមើលងាយដល់ស្រុក ខ្មែរ ដូចជាគាត់ចង់ឱ្យដំឡើងប្រាក់បៀវត្តរបស់ កម្មករ ចង់ឱ្យកម្មករមានការធ្វើចលនា បាតុកម្ម បាតុអីហ្នឹង ឥឡូវហ្នឹង យើងបាត់ប្រហែល២០5 នៃរោងចក្រកាត់ដេរ ដែលគេដើរចេញ បន្ទាប់ ពីគាត់មានរឿងដែលគាត់នាំឱ្យកុម្មករធ្វើកូដកម្ម ធ្វើបាតុកម្មនឹងឯង ហើយបន្ទាប់មកទៀត គួរ ឱ្យសោកស្តោយយើងឃើញគាត់ទៅប្រាប់បរទេស ឱ្យកាត់ផ្តាច់ផលប្រយោជន៍កម្មករ ហាក់បីដូច ជាបោកឆ្នាំងបាយកម្មករ។ ដូច្នេះនៅក្នុងសាច់ រឿងនេះ ខ្ញុំនិយាយថា សម រង្ស៊ី គាត់លើក ឡើង ដើម្បីបង្កឱ្យមានចលនា បង្កឱ្យមានកំហឹង ដោយសារស្ថាប័នហិរញ្ញវត្ថុមិនមែនជាករគ្រប់ គ្រងរបស់រដ្ឋ។ ដូច្នេះគេនោះទេ ដែលជាអ្នក កម្រិតនោះឯង ហើយបើប្រជាពលរដ្ឋមិនចិត្ត នឹងក្រុមហ្នឹង លោកអាចទៅរកកន្លែងទៀត ដែលរដ្ឋាភិបាលកំពុងតែប្រឹងប្រែងឱ្យមានទីផ្សារ ហ្នឹងចំហ ហើយនឹងសេរី ប្រកួតប្រជែងដោយ មានស្មើភាពគ្នា។ អាស្រ័យហេតុដូច្នេះ ដែល លោកនិយាយថា កាត់បន្ថយភាពក្រីក្រដល់ មហាជនមិនដឹងលោកចង់ឱ្យកាត់បន្ថយដូច ពួកខ្មែរក្រហម ឬកាត់បន្ថយរបៀបម៉េច? នៅ ក្នុងសង្គមសេដ្ខកិច្ចទីផ្សារសេរី គឺគេមើលឃើញ ថា ប្រជាពលរដ្ឋទាំងអស់ហ្នឹងត្រូវមានអភ័យ ឯកសិទ្ធិ ក្នុងការទទួលបានប្រើប្រាស់នូវលុយកាក់ នៅក្នុងផ្សារសេដ្ឋកិច្ចទីផ្សារនេះឯង។ អាស្រ័យ ហេតុដូច្នេះហើយ ប្រជាពលរដ្ឋគាត់ខ្វះ មិនមែន ខ្វះតិចទេ គាត់មានដី ក៏បុន្តែគាត់ខ្វះលុយនៅ ក្នុងការប្រើប្រាស់ ដើម្បីធ្វើឱ្យដីហ្នឹងក្លាយទៅ ជាផលនៅក្នុងការចិញ្ជឹមជីវិតរបស់គាត់។ ដូច្នេះ កង្វះរបស់ប្រជាពលរដ្ឋ គឺកង្វះសាច់ប្រាក់។ ដូច្នេះ ដើម្បីឱ្យឆ្លើយតបនឹងកង្វះរបស់ប្រជាពលរដ្ឋ យើងក៏បានរៀបចំឱ្យមានទីផ្សារសេរីមានការ ប្រកួតប្រជែងរបស់ស្ថាប័នហិរញ្ញវត្ថុឯកជន នេះឯង។ ដូច្នេះការលើកឡើង គ្រាន់តែជាការ ញុះញង់តែប៉ុណ្ណោះ មិនមានហេតុអ្វីដែលយើង ចាប់អារម្នណ៍ទេ

ដោយ ៖ កុលបុត្រ

RELATED ARTICLES